ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
ជប៉ុនជំរុញឲ្យពលរដ្ឋផឹកស្រាឲ្យបានច្រើន
ថ្ងៃទី ៖ 18-08-2022, ដោយ​​ admin , 185 Views
                     
ជប៉ុន : រដ្ឋាភិបាលជប៉ុន បានបើកយុទ្ធនាការទូទាំងប្រទេសដើម្បីជំរុញឲ្យពលរដ្ឋ ផឹកស្រាឲ្យបានច្រើនជាងនេះ ក្នុងពេលដែលយុវវ័យក្នុងប្រទេសជប៉ុន ប្រងើយចំពោះ ភេសជ្ជៈមានជាតិអាកុល។
នាយកដ្ឋានពន្ធដាជប៉ុន(NTA)បានបើកការប្រកួត "Sake Viva!" ដើម្បីជំរុញដល់ពលរដ្ឋដែលមានអាយុចាប់ពី ២០-៣៩ឆ្នាំ បញ្ជេញផែនការ យុទ្ធសាស្ត្រ ជួយឲ្យភេសជ្ជៈមានជាតិអាកុលពេញនិយម នៅក្នុងប្រទេសនេះឡើងវិញ។

សារព័ត៌មាន Guardian បានផ្សាយថា ប្រភេទភេសជ្ជៈមានជាតិអាកុល លែងត្រូវការ លែងពេញនិយម នៅក្នុងប្រទេសជប៉ុន ដោយសារតែការផ្លាស់ប្តូរទម្លាប់រស់នៅ របស់យុវវ័យ ក្នុងដំណាក់កាលនៃការឆ្លងរាលដាលកូវិដ១៩ ។

ការប្រកួតប្រជែងត្រូវបានធ្វើឡើងរហូតដល់ ថ្ងៃទី ៩ខែកញ្ញា ដើម្បីអំពាវនាវឲ្យមានផលិតផល និងការកែឆ្នៃថ្មី ក៏ដូចជាការផ្សព្វផ្សាយ ភេសជ្ជៈមានជាតិអាកុល។

តាមការលើកឡើងរបស់ នាយកដ្ឋានពន្ធដាជប៉ុន(NTA) កម្រិតនៃការប្រើប្រាស់ជាតិស្រវឹងនៅក្នុងប្រទេសជប៉ុន បានថយចុះ ពី ១០០លិត្រសម្រាប់មនុស្សម្នាក់ៗក្នុងមួយឆ្នាំ ក្នុងឆ្នាំ១៩៩៥ នៅសល់តែ ៧៥លិត្រប៉ុណ្ណោះនៅក្នុងឆ្នាំ២០២០ ហើយរយៈពេល ២ឆ្នាំចុងក្រោយនេះបន្តថយចុះថែមទៀត។ ការថយចុះនៃចំនួនប្រើប្រាស់ស្រាបបៀរ ប៉ះពាល់យ៉ាងខ្លាំងដល់ប្រាក់ចំណូលជាតិរបស់ជប៉ុន។

កន្លងមក ក្នុងមួយឆ្នាំៗ ជប៉ុនទទួលបានប្រាក់ចំណូលពីវិស័យស្រា បៀ ដល់ទៅ ៣៥០ពាន់លានដុល្លារអាមេរិក ។ ពន្ធបានមកពីលក់ស្រាវនៅជប៉ុន ស្មើនឹង៥%នៃប្រាក់ចំណូលជាតិ នៅក្នុងឆ្នាំ១៩៨០ ។ នៅក្នុងឆ្នាំ២០១១បានថយចុះនៅសល់តែ ៣%ប៉ុណ្ណោះ ហើយនៅឆ្នាំ២០២០ ថយចុះដល់តែ១,៧%ប៉ុណ្ណោះ៕

COUNTACT US
Email : campost2022@gmail.com
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖ 017 32 36 36
អាសយដ្ឋាន ៖ ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
FOLLOW US
                     
        

Copyright @ 2017-2024, Campost.asia, campost2022@gmail.com