ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
ប្រាក់ដែលជនជាតិវៀតណាមចំណាយទៅលើ «តែគុជ ឬ តែដោះគោទឹកកក» ច្រើនជាងគេបំផុតក្នុងតំបន់
ថ្ងៃទី ៖ 17-08-2022, ដោយ​​ admin , 185 Views
                     
សារព័ត៌មានដ៏ល្បីល្បាញរបស់សិង្ហបុរី The Straits Times ពេលថ្មីៗនេះបានផ្សព្វផ្សាយនៅលទ្ធផលស្រាវជ្រាវថ្មីមួយបង្ហាញឲ្យឃើញថា «តែគុជ ឬ តែដោះគោទឹកកក» កំពុងតែធ្វើព្យុះភ្លៀងនៅលើទីផ្សារតំបន់អាស៊ីអាគ្នេយ៍ ជាច្រើនឆ្នាំកន្លងមក ។ ប្រទេសឥណ្ឌូនេស៊ី វៀតណាមថៃ ឈរកំពូលតារាំងជាប្រទេសដែល ទទួលទានភេសជ្ជៈខាងលើច្រើនជាងគេ ។

«ព្យុះតែគុជ ឬ តែដោះគោទឹកកក» នៅក្នុងប្រទេសតំបន់អាស៊ាន បាននាំមកនៅប្រាក់ចំណូលរហូតដល់ទៅ ៣,៧ពាន់លានដុល្លារ ក្នុងមួយឆ្នាំ ៗ នេះជាលទ្ធផលនៃការស្រាវជ្រាវ របស់ Momentum Works ប្រកាសនៅថ្ងៃទី ១៦ខែសីហា ។

លទ្ធផលស្រាវជ្រាវបានបង្ហាញឲ្យឃើញថា តែគុជនៅក្នុងប្រទេសឥណ្ឌូនេស៊ី នាំមុខគេនៅលើទីផ្សារតំបន់អាស៊ានហើយ ប្រាក់ចំណូល ពីភេសជៈនេះកើនឡើងដល់ទៅ ១,៦ពាន់លានដុល្លារក្នុងមួយឆ្នាំៗ។

ឈរលំដាប់ទីពីរ គឺជាប្រទេសថៃ រកប្រាក់ចំណូលបានពីភេសជ្ជៈខាងលើ ជិត ៨០០លានដុល្លារ និងវៀតណាម រលំដាប់ទីបីមានជាង ៣៦០ លានដុល្លារ ។ ទាំងនោះជាប្រាក់ចំណាយ របស់ក្រុមយុវវ័យភាគច្រើន ទិញតែគុជផឹក ។ សិង្ហបុរីគឺជាប្រទេសតូច ក្នុងតំបន់ ប៉ុន្តែប្រាក់ចំណូលប្រចាំឆ្នាំ ពីការលក់ភេសជ្ជៈមានទឹកប្រាក់៣៤២លានដុល្លារ ។

ជនជាតិសិង្ហបុរីជាអ្នកបរិភោគ ភេសជ្ជៈនេះច្រើនជាងគេ។ នៅក្នុងប្រទេសសិង្ហបុរី មានហាងភេសជ្ជៈតែគុជ ពេញនិយមរហូតដល់ទៅ ៦០ហាង ៕

COUNTACT US
Email : campost2022@gmail.com
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖ 017 32 36 36
អាសយដ្ឋាន ៖ ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
FOLLOW US
                     
        

Copyright @ 2017-2024, Campost.asia, campost2022@gmail.com