ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
ក្រុមហ៊ុនយក្ស កូរ៉េខាងត្បូង កំពុងសាកល្បង ផលិតគ្រឿងអេឡិចត្រូនិក នៅក្នុងប្រទេសវៀតណាម ពាក់កណ្ដាលឆ្នាំ២០២៣
ថ្ងៃទី ៖ 13-08-2022, ដោយ​​ admin , 209 Views
                     
ហាណូយ : យោងតាមការចុះផ្សាយពីគេហទំព័ររបស់កូរ៉េខាងត្បូង បានឱ្យដឹងថា នៅខែកក្កដា ឆ្នាំ ២០២៣ ខាងមុខ ក្រុមហ៊ុន Samsung អេឡិចត្រូនិក ដែលជាក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់កូរ៉េខាងត្បូង កំពុងសាកល្បងផលិតគ្រឿងអេឡិចត្រូនិកដែលជាសមាសធាតុដ៏សំខាន់របស់ semiconductor នៅក្នុងប្រទេសវៀតណាម ។
ការចុះផ្សាយដដែលបានដកស្រង់សម្ដី លោក Roh Tae-Moon ប្រធានផ្នែកស្មាតហ្វូន របស់ក្រុមហ៊ុន Samsung អំឡុងពេលប្រជុំកាលពីសប្តាហ៍មុន ជាមួយលោកនាយករដ្ឋមន្រ្តីវៀតណាម ផាម មីញ ជិញ ថា ខ្លួនកំពុងរៀបចំការសាកល្បងផលិតនូវផលិតផលអារេក្រឡាចក្រត្រង្គបាល់ (Ball Grid Array) នៃបន្ទះឈីប semiconductor និងគ្រោងបើកមជ្ឈមណ្ឌលស្រាវជ្រាវ និងអភិវឌ្ឍន៍ (R&D) នៅទីក្រុងហាណូយ នៅចុងឆ្នាំនេះ ឬដើមឆ្នាំក្រោយងផងដែរ។

ក្រុមហ៊ុនបានអះអាងថា មជ្ឈមណ្ឌលស្រាវជ្រាវ និងអភិវឌ្ឍន៍ បានសម្រេចការសាងសង់ប្រមាណ ៨៥%។ 




សូមបញ្ជាក់ថា Semiconductors គឺជាសមាសធាតុសំខាន់នៃមីក្រូឈីប ដែលផ្តល់ថាមពលស្ទើរតែគ្រប់ឧបករណ៍អេឡិចត្រូនិចទំនើបៗ៖ វិទ្យុ ទូរទស្សន៍ កុំព្យូទ័រ កុំព្យូទ័រយួរដៃ ស្មាតហ្វូន យានជំនិះ ឧបករណ៍វិនិច្ឆ័យវេជ្ជសាស្ត្រ សព្វាវុធ និងអ្វីៗផ្សេងទៀត។ មីក្រូឈីបមានសារៈសំខាន់ខ្លាំងណាស់ ដែលអ្នកខ្លះហៅវាថា «ប្រេងថ្មី» នៃសតវត្សទី ២១។



នៅក្នុងឆមាសទី១ ឆ្នាំ ២០២២នេះ ប្រាក់ចំណូលនាំចេញរបស់ Samsung នៅវៀតណាម មានចំនួន ៣៤,៣ពាន់លានដុល្លារ កើនឡើង ១៨% ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។



កាលពីខែកុម្ភៈ ក្រុមហ៊ុន Samsung បានប្រកាសការវិនិយោគបន្ថែមចំនួន ៩២០លានដុល្លារទៅក្នុងរោងចក្ររបស់ខ្លួន ក្នុងប្រទេសវៀតណាម។ 



លោក Steve Long អ្នកគ្រប់គ្រងទូទៅនៃក្រុមហ៊ុន Intel ប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក និងជប៉ុនបាននិយាយក្នុងបទសម្ភាសន៍ជាមួយសារព័ត៌មានវៀតណាម VnExpress កាលពីខែឧសភាថា វៀតណាមមានលទ្ធភាពបង្កើតហេដ្ឋារចនាសម្ព័ន្ធ និងគោលនយោបាយចាំបាច់ដើម្បីគាំទ្រដល់ប្រតិបត្តិការផលិតកម្មទំនើបនៅក្នុងវិស័យបន្ទះឈីប។ 




លោកបានមានប្រសាសន៍ថា បរិយាកាសនយោបាយ សង្គមស្ថិរភាព គោលនយោបាយពាណិជ្ជកម្ម និងការវិនិយោគសេរីកាន់តែច្រើនឡើង ហើយកម្លាំងពលកម្មវ័យក្មេង និងទេពកោសល្យគឺជាហេតុផលសម្រាប់វិនិយោគិនបរទេស ជាពិសេសសាជីវកម្មបច្ចេកវិទ្យាធំៗ ស្វែងរកវៀតណាមជាគោលដៅវិនិយោគដ៏ទាក់ទាញ។



ប្រទេសវៀតណាម គឺជាប្រទេសដែលមាន ៦០ភាគរយនៃផលិតកម្មស្មាតហ្វូនសរុបរបស់ក្រុមហ៊ុន Samsung ។ 

ក្រុមហ៊ុន Samsung ដែលជាអ្នកវិនិយោគផ្ទាល់ពីបរទេសដ៏ធំបំផុតរបស់វៀតណាមបានវិនិយោគជាលើកដំបូងចំនួន ១,៣ពាន់លានដុល្លារនៅក្នុងផ្នែកគ្រឿងអេឡិចត្រូនិករបស់ខ្លួនក្នុងឆ្នាំ ២០១៣។ 

កាលពីឆ្នាំមុន ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស Samsung បានវិនិយោគប្រមាណ ១៨ពាន់លានដុល្លារក្នុងប្រទេសវៀតណាម៕

COUNTACT US
Email : campost2022@gmail.com
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖ 017 32 36 36
អាសយដ្ឋាន ៖ ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
FOLLOW US
                     
        

Copyright @ 2017-2024, Campost.asia, campost2022@gmail.com