ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
បច្ចុប្បន្ន អ្នកឧកញ៉ា និង ឧកញ៉ា នៅកម្ពុជា កើនឡើងជាង១ពាន់នាក់
ថ្ងៃទី ៖ 31-07-2022, ដោយ​​ admin , 882 Views
                     
ភ្នំពេញ : យោងទៅតាម វចនានុក្រម ខ្មែរ រៀបរៀង ដោយ សម្តេចព្រះសង្ឃរាជ ជួន ណាត ដែល បាន បោះពុម្ពផ្សាយ ដោយ វិទ្យាស្ថាន ពុទ្ធសាសនបណ្ឌិត្យ គ្រា ទី៥ ឆ្នាំ ១៩៦៧ បាន បែងចែក លំដាប់ថ្នាក់ ស័ក្តិធំ តូច នៃ គោរមងារ «ឧកញ៉ា» គឺ ៖ លោកអ្នកឧកញ៉ា , អ្នកឧកញ៉ា និង ឧកញ៉ា ។
ចាប់តាំងពីបង្កើត ព្រះរាជាណាចក្រកម្ពុជាទី២ និង រាជរដ្ឋាភិបាល កម្ពុជា ចេញ អនុក្រឹត្យ លេខ ១៥ អនក្រ . បក ចុះថ្ងៃទី ០៥ ខែមេសា ឆ្នាំ ១៩៩៤ ស្តីពីការបង្កើតមេដាយស្ថាបនាជាតិ និង បណ្ណ ស្ថាបនាជាតិ ដែលបានចែងថា « សប្បុរសជន ដែលបានធ្វើ អំណោយ ជូនរដ្ឋ ជាថវិកា ឬសម្ភារៈ ដែលមានតម្លៃលើស ពី ១០០ ០០០ ( ដប់ម៉ឺន ) ដុល្លារ អាមេរិក ឡើងទៅ ត្រូវបានរាជរដ្ឋាភិបាល ស្នើសុំ ព្រះរាជ យោបល់ ដ៏ខ្ពង់ខ្ពស់ នៃព្រះករុណា ជា អម្ចាស់ ជីវិតតម្កល់លើត្បូង ដើម្បីទ្រង់ ព្រះរាជទាន គោរមងារ ជា ឧកញ៉ា » ។

យោងតាមឯកសារ រហូតទល់បច្ចុប្បន្ន មានអ្នកទទួលបាន គោរមងារ ជា « ឧកញ៉ា » ជាង ១ ២០០ នាក់ , គោរមងារ ជា « អ្នកឧកញ៉ា » ជាង ២០ នាក់ និង គោរមងារ ជា « លោកអ្នកឧកញ៉ា » ចំនួន ម្នាក់ គឺ លោក យោគ រាជ ( តែងតាំង ដោយ ព្រះរាជក្រឹត្យ លេខ នស / រកត /១២៩៦/៨៦ ចុះ ថ្ងៃទី ១៦ ខែធ្នូ ឆ្នាំ ១៩៩៦) ។ ឯកសារបញ្ជាក់ថា ដើមឆ្នាំ ២០១៧ អនុក្រឹត្យ លេខ ១៥ អនក្រ . បក ចុះ ថ្ងៃទី ០៥ ខែមេសា ឆ្នា ១៩៩៤ ស្តីពី ការបង្កើត មេដាយ ស្ថាបនា ជាតិ និង បណ្ណ ស្ថាបនាជាតិ ត្រូវបាន កែសម្រួល ឡើងវិញនៅត្រង់ចំណុចទី១ មាត្រា២ ដោយ អនុក្រឹត្យ លេខ៤៣ អនក្រ . បក ចុះ ថ្ងៃទី២០ ខែមីនា ឆ្នាំ ២០១៧ ពោលគឺ សប្បុរសជន ដែលបានធ្វើ អំណោយជូនរដ្ឋ ជាថវិកា ឬសម្ភារៈ ដែលមានតម្លៃលើសពី ៥០០ ០០០ ( ហាសិប ម៉ឺន ) ដុល្លារ អាមេរិក ឡើងទៅអាចទទួលបាន គោរមងារជា « ឧកញ៉ា » ។ បើតាមការកត់សម្គាល់កន្លងមកបានបង្ហាញថា ចំពោះគោរមងារ ជា « ឧកញ៉ា » និង « អ្នកឧកញ៉ា » គឺមានសប្បុរសជន មួយចំនួន ទទួលបានការតែងតាំង គោរមងារជា « អ្នកឧកញ៉ា » តែម្តង ដោយមិនឆ្លងកាត់ការតែងតាំងគោរមងារជា « ឧកញ៉ា » ជាមុនសិននោះឡើយ ។ ជាក់ស្ដែង លោក ហួត វ៉ាន់ ថន អគ្គនាយក ក្រុមហ៊ុន ហួត ត្រា កូ ទទួលបាន ការតែងតាំង គោរមងារជា អ្នកឧកញ៉ា ដោយ ព្រះរាជក្រឹត្យ លេខ នស / រកត /០១៩៥/០២ ចុះ ថ្ងៃទី ២១ ខែមករា ឆ្នាំ ១៩៩៥ និង លោក ហ៊ុន តូ ជា ក្មួយប្រុស របស់សម្តេច អគ្គមហាសេនាបតី តេ ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ ព្រះរាជាណាចក្រ កម្ពុជា ទទួលបាន ការតែងតាំង គោរមងារ ជា អ្នកឧកញ៉ា ដោយ ព្រះរាជក្រឹត្យ លេខ នស / រកត /០៥០០/០៨៤ ចុះ ថ្ងៃទី ០៦ ខែឧសភា ឆ្នាំ ២០០០ ។

ក្នុងឯកសារបានបញ្ជាក់ថា ទី១ លោក លាង ឃុន អគ្គនាយក ក្រុមហ៊ុន ជីបម៉ុង គ្រុប , សហស្ថាបនិក និង ជា ប្រធានក្រុមប្រឹក្សាភិបាល ក្រុមហ៊ុន Khmer Beverages ទទួលបានការតែងតាំង គោរមងារជា « ឧកញ៉ា » ដោយ ព្រះរាជក្រឹត្យ លេខ នស / រកត /១០០៦/៤០៤ ចុះ ថ្ងៃទី ០៥ ខែតុលា ឆ្នាំ ២០០៦ និង ក្រោយមកក៏ទទួលបានការផ្តល់គោរមងារជា « អ្នកឧកញ៉ា » ដោយ ព្រះរាជក្រឹត្យ លេខ នស / រកត /០៩២០/៩៤៧ ចុះ ថ្ងៃទី ០៣ ខែកញ្ញា ឆ្នាំ ២០២០ ។ ទី២ លោកស្រី ភាព ហៀក ប្រធាន ក្រុមប្រឹក្សាភិបាល ក្រុមហ៊ុន ជីបម៉ុង គ្រុប ទទួលបាន ការតែងតាំងគោរមងារជា « ឧកញ៉ា » ដោយ ព្រះរាជក្រឹត្យ លេខ នស / រកត /១០០៧/៥១១ ចុះ ថ្ងៃទី ១២ ខែតុលា ឆ្នាំ ២០០៧ និង ក្រោយមកក៏ទទួលបានការផ្តល់គោរមងារជា « អ្នកឧកញ៉ា » ដោយ ព្រះរាជក្រឹត្យ លេខ នស / រកត /០៩២០/៩៤៦ ចុះ ថ្ងៃទី ០៣ ខែកញ្ញា ឆ្នាំ ២០២០ ។ ទី៣ លោក លាង ម៉េង អភិបាល ក្រុមហ៊ុន ជីបម៉ុង គ្រុប ទទួលបាន ការតែងតាំង គោរមងារ ជា « ឧកញ៉ា » ដោយ ព្រះរាជក្រឹត្យ លេខ នស / រកត /០៧០៨/៨៤៣ ចុះ ថ្ងៃទី ០៨ ខែកក្កដា ឆ្នាំ ២០០៨ និង ក្រោយមក ក៏ ទទួលបាន ការផ្តល់ គោរមងារ ជា « អ្នកឧកញ៉ា » ដោយ ព្រះរាជក្រឹត្យ លេខ នស / រកត /០៩២០/៩៤៨ ចុះ ថ្ងៃទី ០៣ ខែកញ្ញា ឆ្នាំ ២០២០ ។

ដោយឡែក ចំពោះ ការតែងតាំង គោរមងារ អ្នកជំនួញម្នាក់ គឺ លោក ឃុន សៀ នាយកក្រុមហ៊ុន TP Moral Group (TPMG) និង នាយក ក្រុមហ៊ុន សៀ អ៊ី ម ផត អ៊ិ ច ផត ជាអ្នកឧកញ៉ា មានចំណុច គួរឲ្យ ចាប់អារម្មណ៍ផង និង ងឿងឆ្ងល់ ផង ដូចជា ៖ ១- លោក ឃុន សៀ ទទួលបាន ការតែងតាំង គោរមងារ ជា ឧកញ៉ា ដោយ ព្រះរាជក្រឹត្យ លេខ នស / រកត /០៤០៦/១៦៣ ចុះ ថ្ងៃទី ០៥ ខែមេសា ឆ្នាំ ២០០៦ ។ ២- ក្រោយមក ឧកញ៉ា ឃុន សៀ ក៏ទទួលបាន ការតែងតាំង គោរមងារ ជា អ្នកឧកញ៉ា ដោយ ព្រះរាជក្រឹត្យ លេខ នស / រកត /០៤០៨/៤៤៥ ចុះ ថ្ងៃទី ២៩ ខែមេសា ឆ្នាំ ២០០៨ ប៉ុន្តែ បែរជា ព្រះរាជក្រឹត្យ សរសេរថា តែងតាំង លោក ឧកញ៉ា ឃុន សៀ ជា អ្នកឧកញ៉ា ទៅវិញ ។

សរុបសេចក្តីមក យោងតាម ខ្លឹមសារ នៃ ព្រះរាជក្រឹត្យ លេខ នស / រកត /០៤០៨/៤៤៥ ចុះ ថ្ងៃទី ២៩ ខែមេសា ឆ្នាំ ២០០៨ ដែល បានសរសេរថា តែងតាំង លោក ឧកញ៉ា ឃុន សៀ ជា អ្នកឧកញ៉ា តើជាការចង់បង្ហាញឲ្យឃើញថា លំដាប់ថ្នាក់ ស័ក្តិ « ឧកញ៉ា » មាន ចំនួន ៤ ថ្នាក់ ខុសប្លែក ពី ការបែងចែក លំដាប់ថ្នាក់ « ឧកញ៉ា » ដែល មានចែង នៅក្នុង សៀវភៅ វចនានុក្រម ខ្មែរ ឬ យ៉ាងណា ? ៕ អត្ថបទអ្នកសិក្សាស្រាវជ្រាវវិទ្យាសាស្រ្តសង្គម

COUNTACT US
Email : campost2022@gmail.com
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖ 017 32 36 36
អាសយដ្ឋាន ៖ ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
FOLLOW US
                     
        

Copyright @ 2017-2024, Campost.asia, campost2022@gmail.com