ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
ទឹកដោះគោស្រស់ និងទឹកដោះគោជូ ម៉ាក Dutch Mill ត្រូវបានរឹបអូស ក្រោយបង្រ្កាបពាក់ព័ន្ធករណីរំលោភកម្មសិទ្ធិបញ្ញា
ថ្ងៃទី ៖ 21-07-2022, ដោយ​​ admin , 586 Views
                     
បាត់ដំបង : ឃ្លាំងស្តុកទំនិញមួយកន្លែង ស្ថិតនៅភូមិស្វាយធំ ឃុំបឹងរាំង ស្រុកកំរៀង ខេត្តបាត់ដំបង កាលពីថ្ងៃទី២០ កក្កដា ២០២២ ត្រូវកម្លាំងសមត្ថកិច្ចចុះបង្រ្កាប ក្រោយពីមានបណ្ដឹងទៅតុលាការពាក់ព័ន្ធករណី រំលោភកម្មសិទ្ធិបញ្ញា ។

ក្នុងប្រតិបត្តិការឆែកឆេរនេះ សមត្ថកិច្ចបានឃាត់ខ្លួន បុរសម្នាក់ បន្ទាប់ពីចុះអនុវត្តន៍តាមដីការបស់តុលាការ ខេត្តបាត់បង ។ បើតាមមន្រ្តីនគរបាល កាលពីវេលាម៉ោង ៩:៤០នាទី ព្រឹក ថ្ងៃទី២០ កក្កដា កម្លាំងការិយាល័យប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្តបាត់ដំបង រួមនឹងអាជា្ញធរពាក់ព័ន្ធ ក្រោមបញ្ជាពីព្រះរាជអាជា្ញរងអមសាលាខេត្តបាត់ដំបង បានចុះអនុវត្តតាមដីកា អនុញ្ញាតឲ្យធ្វើការឆែកឆេរ លេខ០២ដ.ក.អ ឆ.ឆ/២២ ពិនិត្យនិងរុករកវត្ថុតាង លើឃ្លាំងស្តុកអីវ៉ាន់បញ្ញើរបស់ក្រុមហ៊ុន អឹម អេស ធី អ៉ិចប្រេសដែលមានទីតាំងភូមិស្វាយធំ ឃុំបឹងរាំង ស្រុកកំរៀង ខេត្តបាត់ដំបង។

ក្នុងការពិនិត្យឆែកឆេរ សមត្ថកិច្ចបានដកហូតទឹកដោះគោស្រស់និងទឹកដោះគោជូរចម្រុះ បានចំនួន ១៩០ (មួយរយកៅសិប) កេះ រថយន្តមួយគ្រឿងម៉ាក ហ៊ីយ៉ាន់ដាយពណ៌សពាក់ស្លាកលេខភ្នំពេញ 3F.886 ។

ក្រៅពីនោះ ឃាត់ខ្លួនជនសង្ស័យម្នាក់ ឈ្មោះសំ អឿនភេទប្រុសអាយុ៣៨ ឆ្នាំ ស្នាក់នៅភូមិឃុំកើតហេតុខាងលើ(ម្ចាស់ទីតាំង)។ ជនសង្ស័យនិងវត្ថុតាងត្រូវបាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចយកទៅសាកសួរនៅស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងចាត់ការតាមនីតិវិធី។

COUNTACT US
Email : campost2022@gmail.com
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖ 017 32 36 36
អាសយដ្ឋាន ៖ ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
FOLLOW US
                     
        

Copyright @ 2017-2024, Campost.asia, campost2022@gmail.com