គណៈប្រតិភូនៃបណ្ដាប្រទេសនិយាយភាសាបារាំង បានចាប់ផ្ដើមទស្សនានៅប្រាសាទអង្គរវត្ត និងប្រាសាទតាព្រហ្ម ក្រោយកិច្ចប្រជុំនៅរាជធានីភ្នំពេញ និងនៅមុនពេលចាកចេញពី ព្រះរាជាណាចក្រកម្ពុជា។
គណៈប្រតិភូទាំងនេះមានជាង ១០០ នាក់ មកពី ៣០ ប្រទេស នៅក្នុងទ្វីបអាហ្រ្វិក កាណាដា និងអឺរ៉ុប។ ក្នុងដំណើរទស្សនកិច្ចវប្បធម៌ និងបេតិកភណ្ឌពិភពលោក នៅតំបន់អង្គរ គណៈប្រតិភូនៃបណ្ដាប្រទេសនិយាយភាសាបារាំងទាំងនោះ បានបង្ហាញទឹកមុខញញឹមស្រស់ស្រាយ អមជាមួយក្តីរំភើប ដោយភាគច្រើននៃគណៈប្រតិភូទាំងនោះ ទើបតែបានស្គាល់តំបន់អង្គរ និងប្រាង្គប្រាសាទបុរាណដ៏អស្ចារ្យរបស់ខ្មែរ ជាលើកដំបូងនៅក្នុងជីវិតរបស់ពួកគេ៕