ថ្លែងក្នុងសន្និសីទសារព័ត៌មានរួមគ្នាក្រោយពីពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងទ្វេភាគីចំនួន ២៩ រវាងកម្ពុជា-បារាំង កាលពីយប់ ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៦ ក្នុងអំឡុងពេលដំណើរទស្សនកិច្ចផ្លូវរដ្ឋ និងការចូលរួមកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០ នៅរាជធានីភ្នំពេញ។
ក្នុងនាមជាប្រធានាធិបតីបារាំង លោក ម៉ាក្រុង បានលើកយកករណីឃាតកម្មលើលោក លឹម គឹមយ៉ា ដែលមានសញ្ជាតិបារាំង-ខ្មែរ មកបង្ហាញជាសាធារណៈក្នុងសន្និសីទកាសែតរួមជាមួយលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត។
លោក ម៉ាក្រុង បានបង្ហាញពីការចង់បាន និងចង់ឃើញការស៊ើបអង្កេតមួយដែលអាចស្វែងរកតម្រុយ និងអ្នកពាក់ព័ន្ធក្នុងការសម្លាប់លោក លឹម គឹមយ៉ា នៅប្រទេសថៃ ដើម្បីនាំខ្លួនយកមកផ្តន្ទាទោសតាមច្បាប់។
សូមបញ្ជាក់ថា លោក លឹម គឹមយ៉ា ដែលមានសញ្ជាតិបារាំង-ខ្មែរ ត្រូវបានខ្មាន់កាំភ្លើងបាញ់សម្លាប់នៅទីក្រុងបាងកក ប្រទេសថៃ កាលពីថ្ងៃទី៧ ខែមករា ឆ្នាំ២០២៥។ មួយថ្ងៃក្រោយកើតហេតុ សមត្ថកិច្ចនគរបាលជាតិកម្ពុជាបានចាប់ខ្លួនជនសង្ស័យឈ្មោះ Ekkalak Pheanoi នៅខេត្តបាត់ដំបង និងបានបញ្ជូនខ្លួនទៅឱ្យអាជ្ញាធរថៃ ដើម្បីបន្តនីតិវិធីច្បាប់៕