|
ឡានដឹកសិស្សសាលាប៊ែលធី ១គ្រឿង ធ្លាក់ចូលស្រះទឹកបណ្ដាលឱ្យសិស្ស ៣នាក់បានស្លាប់ ខណៈសិស្សច្រើននាក់ទៀតកំពុងជួយសង្គ្រោះ
ថ្ងៃទី ៖ 10-11-2026, ដោយ Dara007 , 21 Views
កណ្ដាលៈ រថយន្ដដឹកសិស្សសាលាប៊ែលធី១គ្រឿងបើក រ៉េចង្កូតធ្លាក់ចូលស្រះទឹកមួយកន្លែង ស្ថិតនៅភូមិអន្លុង ឃុំព្រែកតាមាក់ ស្រុកខ្សាច់កណ្តាល នាព្រឹកថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៦។
តាមព័ត៌មានបឋមដែលទទួលបាន រថយន្ដដឹកសិស្សនោះ គឺជារថយន្ដរបស់ សាលាប៊ែលធី និងមានសិស្សនៅក្នុងរថយន្ដ ២០នាក់ តាមសេចក្ដីរាយការណ៍បឋម មកដល់ពេលនេះ មានសិស្ស ៣នាក់បានបាត់បង់ជីវិត ខណៈសិស្សច្រើននាក់ ទៀតកំពុងជួយសង្គ្រោះ។ ចំណែកអ្នកបើកបររថយន្ត ត្រូវបានឃាត់ខ្លួន៕
|