ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម : ទូស័ព្ទលេខ និងTelegram 060327222
សម្តេចធិបតី ៖ លោកគ្រូ អ្នកគ្រូការបង្រៀន កុំចោលសៀវភៅ
ថ្ងៃទី ៖ 03-11-2026, ដោយ​​ Dara007 , 52 Views
                     
កំពង់ធំៈ សម្តេចធិបតី ថ្លែងថា លោកគ្រូ អ្នកគ្រូការបង្រៀន កុំចោលសៀវភៅ ទោះបីជាការបង្រៀនតាមប្រព័ន្ធឌីជីថលមានភាពទំនើប និងជឿនលឿនយ៉ាងណាក៏ដោយ ក៏មិនត្រូវបោះបង់ចោលការអាន និងការរៀនសូត្រតាមរយៈសៀវភៅនោះឡើយ។ ការថ្លែងបែបនេះរបស់សម្តេចធិបតី ធ្វើឡើងក្នុងឱកាសដែលសម្តេចអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការអគារសិក្សាថ្មីចំនួន ៥ខ្នង សរុបមាន ៥៥បន្ទប់រៀន នៅវិទ្យាល័យទ្រៀល ឃុំទ្រៀល ស្រុកតាំងគោក ខេត្តកំពង់ធំ នាព្រឹកថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២៦នេះ។

សម្ដេចធិបតីណែនាំឱ្យរដ្ឋមន្រ្ដីក្រសួងអប់រំ យុវជន និងកីឡា និងរដ្ឋមន្រ្ដីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ សហការរៀបចំការសិក្សាដោយបង្កើនលើការអានជាចំបង ចំណែកការបញ្ជាក់ថ្នាក់រៀនឌីជីថល គឺសម្រាប់ការជំរុញបន្ថែមមិនត្រូវយកធ្វើជាគោលនោះទេ ត្រូវយកការអានជាគោល។

សម្ដេចធិបតី បានបង្ហាញភាពជាក់ស្ដែងថា មានប្រទេសរីកចម្រើនមួយចំនួនដូចជា ប្រទេសដាណឺម៉ាក ស៊ុយអែត និងបណ្តាប្រទេសដទៃទៀត បាននិងកំពុងកែប្រែទម្រង់ពីការប្រើប្រាស់ថ្នាក់រៀនឌីជីថលសុទ្ធសាធងាកមកបញ្ចូល និងប្រើប្រាស់សៀវភៅឡើងវិញ បន្ទាប់ពីការសិក្សាស្រាវជ្រាវ និងការពឹងផ្អែកលើប្រព័ន្ធឌីជីថលទាំងស្រុង បានធ្វើឱ្យកម្រិតនៃការសិក្សារបស់សិស្សានុសិស្សមានភាពថយចុះ ឬរៀនខ្សោយជាងមុន។

 ទន្ទឹមនឹងនេះ សម្តេចធិបតីបានសង្កត់ធ្ងន់ថា ការបញ្ចូលគ្នារវាងការប្រើប្រាស់បច្ចេកវិទ្យាទំនើប និងការអានសៀវភៅបែបបុរាណដោយការកាន់ផ្ទាល់ដៃ គឺជាមធ្យោបាយដ៏មានប្រសិទ្ធភាពបំផុត ដើម្បីធានាបាននូវគុណភាពអប់រំ និងការចងចាំរបស់សិស្សានុសិស្សឱ្យកាន់តែប្រសើរឡើងថែមទៀត៕

COUNTACT US
Email : campost2022@gmail.com
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖ 017 32 36 36
អាសយដ្ឋាន ៖ ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
FOLLOW US
                     
        

Copyright @ 2017-2024, Campost.asia, campost2022@gmail.com