ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម : ទូស័ព្ទលេខ និងTelegram 060327222
សម្តេចធិបតី ៖ សាសាទាំងអស់មិនឱ្យសិស្សប្រើទូរស័ព្ទនៅក្នុងម៉ោងសិក្សាដាច់ខាត
ថ្ងៃទី ៖ 03-11-2026, ដោយ​​ Dara007 , 57 Views
                     
កំពង់ធំៈ សម្តេចធិបតី ហ៊ុន ម៉ាណែត បានណែនាំឱ្យគ្រប់សាសាទាំងអស់មិនត្រូវឱ្យសិស្សប្រើទូរស័ព្ទនៅក្នុងម៉ោងសិក្សាជាដាច់ខាត ខណៈដែលការរៀនរបស់សិស្សមួយចំនួនមានការធ្លាក់ចុះ។ ការបញ្ជារបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ធ្វើឡើងក្នុងឱកាសអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងពិធីប្រកាសដាក់ឲ្យប្រើប្រាស់ជាផ្លូវការអគារសិក្សា ៥ខ្នង សរុប ៥៥បន្ទប់រៀន នៅខេត្តកំពង់ធំ នាព្រឹកថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២៦ ។

សម្តេចធិបតី ណែនាំដល់លោកគ្រូ អ្នកគ្រូ បង្រៀនសិស្សកុំមានចិត្ដធម៌ពេក ពេលសិស្សប្រើទូរស័ព្ទនៅម៉ោងរៀន ដោយត្រូវដកទូរស័ព្ទចេញពីសិស្សទាំងអស់ ។ សម្ដេចធិបតី គូសបញ្ជាក់ថា វិន័យនៅក្នុងថ្នាក់រៀន និងការផ្ដោតអារម្មណ៍របស់សិស្ស គឺជាកត្តាសំខាន់នៅក្នុងថ្នាក់រៀន ខណៈការប្រើប្រាស់ទូរស័ព្ទដៃនៅក្នុងថ្នាក់រៀនបានបង្កផលប៉ះពាល់ជាច្រើនដល់ការសិក្សា និងទំនាក់ទំនងទំនងនៅក្នុងថ្នាក់របស់សិស្ស។

សម្ដេចធិបតី សង្ឃឹមថា នៅឆ្នាំ២០២៦-២០២៧ នេះ ថ្នាក់រៀនរបស់កម្ពុជានៅទូទាំងប្រទេសនឹងគ្មានការប្រើប្រាស់ទូរស័ព្ទដៃនៅក្នុងថ្នាក់រៀន ឬក្នុងម៉ោងសិក្សាទៀតនោះទេ។

សម្ដេចធិបតីក៏ណែនាំដល់ក្រសួងអប់រំ យុវជន និងកីឡា ត្រូវបន្តសហការធ្វើការងារនេះជាមួយបណ្ដារាជធានីខេត្តឱ្យបានច្បាស់លាស់ ដើម្បីជៀសវៀងសិស្សចុចទូរស័ព្ទពេលលោកគ្រូ អ្នកគ្រូបង្រៀន។

ជាមួយគ្នានេះ សម្ដេចធិបតីបានអំពាវនាវឱ្យឪពុកម្ដាយ ត្រូវសហការជាមួយគ្រូ ដើម្បីអប់រំបង្កើតទម្លាប់ និងវិន័យដល់សិស្សក្នុងការរៀន ដើម្បីធានាបណ្ដុះបណ្ដាលសិស្សមានគុណភាព។

ទន្ទឹមនឹងនេះ សម្ដេចធិបតីណែនាំដល់ក្រសួងអប់រំ យុវជន និងកីឡា ត្រូវយកចិត្តទុកដាក់លើការពង្រឹងអំណាននៅថ្នាក់បឋម ដើម្បីជំរុញការអានដល់សិស្សផងដែរ៕

COUNTACT US
Email : campost2022@gmail.com
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖ 017 32 36 36
អាសយដ្ឋាន ៖ ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
FOLLOW US
                     
        

Copyright @ 2017-2024, Campost.asia, campost2022@gmail.com