ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
ស្រ្តីជនជាតិវៀតណាមម្នាក់បានធ្លាក់ពីលើអគារ មជ្ឈមណ្ឌល ព្រីនស៏ ផ្លាហ្សាស្លាប់ទាំងយប់អធ្រាត្រ
ថ្ងៃទី ៖ 16-05-2022, ដោយ​​ admin , 291 Views
                     
ភ្នំពេញ : ស្រ្តីជនជាតិវៀតណាមម្នាក់បានស្លាប់ យ៉ាងអណោចអធម៌ បន្ទាប់ពីធ្លាក់ពីលើអគារកម្ពស់២២ជាន់ បង្កការភ្ញាក់ផ្អើលកាលពី វេលា១២និង៣០នាទីយប់រំលងអធ្រាតឈានចូលថ្ងៃចន្ទ ទី១៦ ខែឧសភា ឆ្នាំ២០២២ត្រង់ចំណុចមុខអាគារព្រីនស៏ ផ្លាហ្សា តាមបណ្តោយផ្លូវមហាវិថីព្រះនរោត្តម ជិតស្ពានអាកាសក្បាលថ្នល់ ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។

ស្រ្តីដែលស្លាប់មានឈ្មោះ TRUONG THI MINH THU អាយុ២៦ឆ្នាំ ជនជាតិវៀតណាម ស្លាប់ដោយមិនដឹងមូលហេតុ។

យោងតាមសន្តិសុខដែលយាមនៅកន្លែងកើតហេតុបានឲ្យដឹងថានៅវេលាម៉ោងកើតហេតុខាងលើក៏ស្រាប់តែឮសូរផ្ទុះដូចគ្រាប់បែកគាត់មើលស្រាប់តែឃើញស្ត្រីម្នាក់ បានធ្លាក់ពីលើអាគារកម្ពស់២២ជាន់ស្លាប់នៅមុខរថយន្តតូយូតាព្រូសមួយគ្រឿង បែកក្បាលខ្ទេច បង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ រាយការណ៍ទៅសមត្ថកិច្ចចុះមកអន្តរាគមន៍កន្លែងកើតហេតុ ក៏ឃើញមានកាបូបមួយសមត្ថកិច្ចឆែកឆេរឃើញអត្តសញ្ញាណប័ណ្ណប៉ាស្ព័រនិងលុយដុល្លារមួយចំនួនរួមទាំង ថ្នាំញៀនមួយកញ្ចប់ផងដែរ។

ក្រោយមកសមត្ថកិច្ចស្រាវជ្រាវ ពិនិត្យជុំវិញកន្លែងកើតហេតុនិងឆែកកាមេរ៉ាសុវត្ថិភាព ថាតើស្ត្រីខាងលើស្លាប់ដោយសារធ្វើអត្តឃាតខ្លួនឯងឬក៏ជារឿងឃាតកម្ម៕

COUNTACT US
Email : campost2022@gmail.com
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖ 017 32 36 36
អាសយដ្ឋាន ៖ ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
FOLLOW US
                     
        

Copyright @ 2017-2024, Campost.asia, campost2022@gmail.com