|
សម្ដេចធិបតី ជួបសំណេះសំណាល ជាមួយលោកគ្រូ អ្នកគ្រូបង្គោល និងនាយក នាយិកា នៃសាលារៀនចំនួន ១៦០សាលា ដែលជាសាលារៀនគោលដៅរបស់គណៈកម្មាធិការជាតិជំរុញការអនុវត្តវិធានការគន្លឹះក្នុងវិស័យអប់រំ
ថ្ងៃទី ៖ 27-10-2026, ដោយ Dara007 , 39 Views
ភ្នំពេញៈ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីកម្ពុជា មានប្រសាសន៍ថា គោលបំណងនៃជំនួបថ្ងៃនេះ គឺដើម្បីចុះស្តាប់ដោយផ្ទាល់អំពីវឌ្ឍនភាពការងារ លទ្ធផលសម្រេចបាន និងបញ្ហាប្រឈមក្នុងការអនុវត្តកម្មវិធីសិក្សាថែមម៉ោង ព្រមទាំងធ្វើការវាយតម្លៃលើការអនុវត្តរបស់សាលាគោលដៅដែលបានអនុវត្តកន្លងមក ជាពិសេសស្វែងរកវិធីសាស្ត្របន្ថែមក្នុងការជំរុញការអប់រំនៅកម្រិតមូលដ្ឋានដើម្បីឈានទៅអាចអនុវត្តស្តង់ដានៃការបណ្តុះបណ្តាល និងគុណភាពការអប់រំកាន់តែល្អប្រសើរ ដោយឈរលើការផ្តល់ការអប់រំដល់សិស្សប្រកបដោយគុណភាព ឥរិយាបថល្អ សីលធម៌ និងការទទួលខុសត្រូវ ឱ្យបានគ្រប់សាលារៀននៅទូទាំងប្រទេស នាព្រឹកថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៦។
|