កាលពីថ្ងៃទី ២៦ខែតុលា ឆ្នាំ២០២៦ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលឃ្មួញ បានទទួលព័ត៌មាននិងមានការសហការពីជំនាញអធិការដ្ឋាននគរបាល ខណ្ឌសែនសុខ បានស្រាវវជ្រាវការងារតាមជំនាញ ហើយឈានដល់ការឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ រួមទាំងម៉ូតូ៣គ្រឿង ម៉ាកសេ125 ហុងដាឌ្រីម ២គ្រឿងគ្មានស្លាកលេខនិង១គ្រឿងទៀតមានស្លាកលេខ ពោធិ៍សាត់ 1N 1914 មកសួរនាំនៅប៉ុស្តិ៍នគរបាលរដ្ឋបាលឃ្មួញ ។
ជនសង្ស័យទាំង០៣ បានឆ្លើយសារភាពថា ម៉ូតូទាំង០៣គ្រឿងខ្លួននឹងបក្ខពួកមានគ្នាច្រើននាក់ធ្វើសកម្មភាពកាប់ប្លន់យកម៉ូតូនៅស្រុកស្វាយទាប កាលពីថ្ងៃទី ២៤ និង២៥ ខែតុលា ឆ្នាំ២០២៦ និង ០១គ្រឿងទៀតជាមធ្យោបាយធ្វើសកម្មភាពកា.ប់ប្លន់ហើយម៉ូតូ០១គ្រឿងនេះដែលជិះធ្វើសកម្មភាព ក៏ត្រូវបានជនសង្ស័យកាប់ប្លន់ពីជនរងគ្រោះផងដែរ។
បច្ចុប្បន្នជនសង្ស័យនិងវត្ថុតាងខាងលើកសមត្ថកិច្ចអធិការដ្ឋាននគរបាលខណ្ឌសែនសុខនិងប្រគល់ជូនសមត្ថកិច្ចខេត្តស្វសយរៀងដើម្បីបន្តនិតិវិធី៕