ការទាមទារនេះ បានកើតឡើងក្នុរោងចក្រដែលមានទីតាំងនៅភូមិត្រពាំងខ្នារ ឃុំពោធិ៍ម្រាល ស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ។ លោក ស៊ុន មេសា បានគូសបញ្ជាក់ថា ក្រសួងយកចិត្តទុកដាក់ចំពោះបញ្ហាប្រាក់ឈ្នួលរបស់បងប្អូនកម្មករនិយោជិត ព្រោះប្រាក់ឈ្នួលជាចំណូលសម្រាប់ផ្គត់ផ្គង់ជីវភាពប្រចាំថ្ងៃរបស់ពួកគាត់ និងក្រុមគ្រួសារ។
ការសម្របសម្រួលដោះស្រាយករណីនេះ គឺដើម្បីការពារសិទ្ធិ និងអត្ថប្រយោជន៍របស់បងប្អូនកម្មករនិយោជិត ព្រមទាំងរក្សាទំនាក់ទំនងការងារល្អនៅក្នុងរោងចក្រ។
ជាមួយគ្នា អ្នកនាំពាក្យក្រសួងក៏បានអំពាវនាវឱ្យនិយោជកយកចិត្តទុកដាក់បើកប្រាក់ឈ្នួលជូនកម្មករនិយោជិតឱ្យបានទៀងទាត់តាមកាលកំណត់ និងឱ្យភាគីពាក់ព័ន្ធបន្តសហការដោះស្រាយបញ្ហាតាមរយៈការសន្ទនា និងយន្តការសម្របសម្រួល៕