ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម : ទូស័ព្ទលេខ និងTelegram 060327222
រាជអាវុធហត្ថខេត្តបន្ទាយមានជ័យ ប្រឡងជ្រើសរើសយោធិននៃកងរាជអាវុធហត្ថ
ថ្ងៃទី ៖ 19-10-2026, ដោយ​​ Dara007 , 80 Views
                     
បន្ទាយមានជ័យៈ រាជអាវុធហត្ថខេត្តបន្ទាយមានជ័យ ប្រឡងជ្រើសរើសយោធិន នៃកងរាជអាវុធហត្ថ ដើម្បីបំពេញក្របខ័ណ្ឌឱ្យកងរាជអាវុធហត្ថ ចំនួន១០០នាក់ និងបម្រុងចំនួន០៦នាក់ ចំពោះអ្នកដែលមានបំណង និងស្ម័គ្រចិត្តចង់ចូលបម្រើការងារក្នុងកងរាជអាវុធហត្ថ ប្រកបដោយ មនសិការ និងឧត្តមគតិ ក្នុងការបម្រើជាតិមាតុភូមិ។

លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកង រាជអាវុធហត្ថខេត្តបន្ទាយមានជ័យ បានដឹកនាំលោកមេបញ្ជាការរង ទទួលការងារកសាងកម្លាំង ប្រធានមន្ទីរ និង នាយការិយាល័យចំណុះ ប្រជុំជាមួយក្រុមការងារលោកឧត្ដមសេនីយ៍ត្រី ឆាយ សួគ៌ា ស្នងការរង ស្នងការដ្ឋានកសាងកម្លាំងកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាប្រធានក្រុមការងារទី២ នៃអនុគណៈកម្មការជ្រើសរើសយោធិន នៃកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានដឹកនាំក្រុមការងារកងរាជអាវុធហត្ថលើផ្ទៃប្រទេស ដើម្បីរៀបចំការប្រឡងជ្រើសរើសយោធិន នៃកងរាជអាវុធហត្ថ ដែលប្រារព្ធធ្ដែលឡើងនៅនៅសាលប្រជុំ តូច ជាន់ទី៣ អគារសេនាធិការដ្ឋាន បញ្ជាការ ដ្ឋានកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ កាលពីរសៀលថ្ងៃអាទិត្យ ទី១៨ ខែតុលា ឆ្នាំ២០២៦។    

សូមបញ្ជាក់ថា បញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ ធ្វើការប្រកាសជ្រើសរើសពលទាហាន នៃកងរាជអាវុធហត្ថដើម្បីបំពេញក្របខ័ណ្ឌឱ្យកងរាជអាវុធហត្ថ ចំនួន១០០នាក់ និងបម្រុងចំនួន០៦នាក់ ចំពោះអ្នកដែលមានបំណង និងស្ម័គ្រចិត្តចង់ចូលបម្រើការងារក្នុងកងរាជអាវុធហត្ថ ប្រកបដោយ មនសិការ និងឧត្តមគតិ ក្នុងការបម្រើជាតិមាតុភូមិ។   ដោយមានលក្ខណសម្បត្តិ និងលក្ខខណ្ឌបេក្ខជន ដែលត្រូវជ្រើសរើស ៖ ១.សញ្ជាតិខ្មែរ ភេទប្រុស នៅលីវ, ២ មានអាយុ ១៨ឆ្នាំ ដល់ ២៥ឆ្នាំ គិតត្រឹមថ្ងៃដាក់ពាក្យ, ៣.មានកាយសម្បទាគ្រប់គ្រាន់ និងមានសុខភាពល្អ តាមតម្រូវការដើម្បីបំពេញមុខងារ, ៤.មានភក្ដីភាពចំពោះជាតិ មាតុភូមិ និងគ្មានជាប់ពិរុទ្ធ អំពីបទល្មើសផ្សេងៗ, ៥.កម្រិតវប្បធម៌ មានសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឡើងទៅ ឬលិខិតបញ្ជាក់ការសិក្សា ឬ សមមូលសញ្ញាបត្រ, ៦.មានកម្ពស់ចាប់ពី ១.៧០ម (មួយម៉ែត្រចិតសិប) ឡើងទៅ, ៧.បេក្ខជនត្រូវឆ្លងកាត់ការត្រួតពិនិត្យលក្ខណៈសម្បត្តិ និងប្រឡងសមត្ថភាព (សរសេរតាមអាន គណិតវិទ្យា រូបវិទ្យា គីមីវិទ្យា និងភាសាអង់គ្លេស), ៨.បេក្ខជនត្រូវមានសុខភាព និងកាយសម្បទាល្អ (ឆ្លងកាត់ការត្រួតពិនិត្យឈាម, កាយសម្បទា និងទឹកមូត្រ), ៩.ក្នុងករណីស្ថិតក្នុងក្របខ័ណ្ឌរដ្ឋ ត្រូវលាលែងពីក្របខ័ណ្ឌដើម ។    

ដោយឡែកការចែកពាក្យដោយគិតចាប់ពីថ្ងៃទី៣ ដល់ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៦ បេក្ខជនមកសុំពាក្យមានចំនួន៧០៨នាក់, គ្រប់លក្ខខណ្ឌបឋមចែកពាក្យឱ្យបាចំនួន៥២៩នាក់, មិនគ្រប់លក្ខខណ្ឌ មិនចែកពាក្យឱ្យចំនួន១៧៩នាក់។ ការដាក់ពាក្យ គិតចាប់ពីថ្ងៃទី៤ ដល់ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៦ បេក្ខជនមកដាក់ពាក្យបានចំនួន៤៦៣នាក់(គ្រប់លក្ខខណ្ឌ ទទួលពាក្យ), បេក្ខជនទទួលពាក្យរួច មិនមកដាក់ពាក្យ ចំនួន៦៦នាក់៕

COUNTACT US
Email : campost2022@gmail.com
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖ 017 32 36 36
អាសយដ្ឋាន ៖ ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
FOLLOW US
                     
        

Copyright @ 2017-2024, Campost.asia, campost2022@gmail.com