ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម : ទូស័ព្ទលេខ និងTelegram 060327222
ខែកញ្ញាឆ្នាំ២០២៦ មានគ្រោះអគ្គិភ័យ៤៦ករណី ខូចខាតផ្ទះពលរដ្ឋជិត៤០ខ្នង!
ថ្ងៃទី ៖ 05-10-2026, ដោយ​​ Dara007 , 55 Views
                     
ភ្នំពេញៈ ក្នុងរយៈពេលពេញមួយខែកញ្ញាកន្លងទៅនេះ នៅទូទាំងប្រទេស មានគ្រោះអគ្គិភ័យកើតឡើងស្ទើរតែរាល់ថ្ងៃ បើទោះបីជាចូលដល់រដូវវស្សាក៏ដោយ។ ជាក់ស្ដែងបើគិតពីថ្ងៃទី១ រហូតដល់ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៦ នៅទូទាំងប្រទេស មានករណីអគ្គិភ័យកើតឡើងសរុបចំនួន៤៦ករណី និងបណ្ដាលឱ្យមានការខូចខាត និងប៉ះពាល់ជាច្រើន។

បើតាមរបាយការណ៍ក្រសួងមហាផ្ទៃ គ្រោះអគ្គិភ័យទាំងនោះ បានបណ្ដាលឱ្យឆេះផ្ទះប្រជាពលរដ្ឋ៣៩ខ្នង ឃ្លាំង៦ខ្នង រោង៣ខ្នង ហាងលក់ទំនិញ១កន្លែង តូប១ ព្រះវិហារ១  កុដិ១ រោងសិប្បកម្ម១ខ្នង រោងសម្ងួតស្រូវ១ខ្នង ឡដុតកម្ទេចរណា ១កន្លែង សាលាឆាន់ ១ខ្នង គំនរសម្រាម១កន្លែង។

របាយការណ៍ដដែលបានឱ្យដឹងទៀតថា ករណីអគ្គិភ័យទាំងនោះ មាននៅរាជធានីភ្នំពេញ ខេត្តកំពង់ចាម កំពង់ឆ្នាំង ត្បូងឃ្មុំ មណ្ឌលគិរី  សៀមរាប បាត់ដំបង ព្រះសីហនុ ឧត្តរមានជ័យ កណ្ដាល ស្វាយរៀង កំពង់ធំ តាកែវ និងខេត្តព្រៃវែង។

របាយការណ៍បានទាញចំណាប់អារម្មណ៍ ប្រជាពលរដ្ឋទាំងអស់ ត្រូវបង្កើនការប្រុងប្រយ័ត្នឱ្យបានខ្ពស់បំផុតចំពោះគ្រោះអគ្គិភ័យ ទោះបីជាបច្ចុប្បន្នស្ថិតក្នុងរដូវវស្សាក៏ដោយ ជាពិសេសក្នុងឱកាសពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ ទាំងនៅតាមខ្នងផ្ទះ ទីសក្ការៈ និងវត្តអារាមជាដើម។

ក្នុងករណីមានគ្រោះអគ្គិភ័យកើតឡើង សូមបងប្អូនប្រជាពលរដ្ឋរាយការណ៍ទៅកាន់អាជ្ញាធរមូលដ្ឋាន ឬប្រញាប់ទាក់ទងទៅកាន់លេខទូរស័ព្ទ ១១៨ ឬតាមកម្មវិធីតេឡេក្រាម ១១៨ ដើម្បីសុំការអន្តរាគមន៍ពីកម្លាំងជំនាញ ឬរាយការណ៍បន្ទាន់ជូនអាជ្ញាធរមូលដ្ឋានដែលនៅជិតបំផុត៕

COUNTACT US
Email : campost2022@gmail.com
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖ 017 32 36 36
អាសយដ្ឋាន ៖ ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
FOLLOW US
                     
        

Copyright @ 2017-2024, Campost.asia, campost2022@gmail.com