ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម : ទូស័ព្ទលេខ និងTelegram 060327222
សម្តេចធិបតី៖ VECONAC រួមចំណែកដល់ការថែរក្សាសន្ដិភាព ស្ថិរភាពនិងការអភិវឌ្ឍប្រកបដោយចីរភាព
ថ្ងៃទី ៖ 05-10-2026, ដោយ​​ Dara007 , 55 Views
                     
ភ្នំពេញៈ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងថា សហព័ន្ធអតីតយុទ្ធជនបណ្តាប្រទេសអាស៊ាន (VECONAC) ជាយន្តការតំបន់ដ៏សំខាន់មួយដែលមិនត្រឹមតែបំពេញតួនាទីជាកម្លាំងមនុស្សធម៌ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាកាតាលីករដ៏មានឥទ្ធិពល ក្នុងការរួមចំណែកដល់ការថែរក្សាសន្ដិភាព ស្ថិរភាព និងការអភិវឌ្ឍប្រកបដោយចីរភាពនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ទាំងមូល។

ក្នុងពិធីបើកមហាសន្និបាត សហព័ន្ធអតីតយុទ្ធជនបណ្តាប្រទេសអាស៊ាន នាព្រឹកថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៦ នាវិមានសន្តិភាព សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា កម្ពុជាធ្លាប់បានធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំក្រុប្រឹក្សាប្រតិបត្តិសហព័ន្ធអតីតយុទ្ធជនបណ្តាប្រទេសអាស៊ាន លើកទី៣២ និងមហាសន្និបាត សហព័ន្ធអតីតយុទ្ធជនបណ្តាប្រទេសអាស៊ាន លើកទី១៩ កាលពីឆ្នាំ២០១៩ ប្រកបភាពជោគជ័យយ៉ាងត្រចះត្រចង់ ដោយបានលើកកម្ពស់និងពង្រឹងបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការរបស់សហព័ន្ធ។

សម្តេធិបតី គូសបញ្ជាក់ថា ការជួបជុំសារជាថ្មីនូវលើកទឹកដីនៃព្រះរាជាណាចក្រកម្ពុជានាពេលនេះ គឺជាសក្ខីភាពបញ្ជាក់ពីនិរន្តភាព ស្មារតីសាមគ្គីភាព និងការប្តេជ្ញាចិត្តឥតងាករេ របស់កម្ពុជាក្នុងការលើកកម្ពស់សុខមាលភាពរបស់អតីតយុទ្ធជនក្នុងតំបន់ ។

សម្តេចធិបតី បន្ដថា សហព័ន្ធអតីតយុទ្ធជនបណ្តាប្រទេសអាស៊ាន មិនត្រឹមតែជាកម្លាំងមនុស្សធម៌ដ៏សំខាន់ ក្នុងការលើកកម្ពស់គុណភាពជីវិត សុខុមាលភាព និងការគាំពារសង្គមជូនអតីតយុទ្ធជន និងជនពិការ ដោយសារសង្គ្រាមប៉ុណ្ណោះទេ ប៉ុន្ដែថែមទាំងជាយន្តការតំបន់ដ៏មានឥទ្ធិពលមួយក្នុងការរួមចំណែកដល់ការថែរក្សាសន្ដិភាព ស្ថិរភាព និងការអភិវឌ្ឍប្រកបដោយចីរភាព៕

COUNTACT US
Email : campost2022@gmail.com
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖ 017 32 36 36
អាសយដ្ឋាន ៖ ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
FOLLOW US
                     
        

Copyright @ 2017-2024, Campost.asia, campost2022@gmail.com