ទីតាំងឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ត្រូវសមត្ថកិច្ចចុះបង្ក្រាបកាលពីថ្ងៃទី២០ ខែមករា ឆ្នាំ២០២៦ ដែលមានឈ្មោះ ឈីវ យិនអ៊ូ ជាកម្មសិទ្ធិករ និងឈ្មោះ ចន រីសស្គីន ជាអ្នកឈរឈ្មោះ។
ទីតាំងនេះត្រូវបានបិទឃ្លុំ (seal) ទាំងស្រុង ហើយតុលាការបានចេញដីការបង្គាប់ឱ្យចាប់ខ្លួនមេក្លោង ឈ្មោះ ឈីវ យិនអ៊ូ និងឈ្មោះ ចន រីសស្ទីន ហើយសមត្ថកិច្ចអនុវត្តច្បាប់ក៏បានស្នើដាក់មុខ សញ្ញាទាំងពីរ ក្នុងនិវេទន៍ក្រហមរបស់នគរបាលព្រហ្មទណ្ឌអន្តរជាតិ ស្វែងរកចាប់ខ្លួន ផងដែរ។
ទីតាំងនេះត្រូវបានសង្ស័យថាមានជាប់ពាក់ព័ន្ធជាមួយប្រតិបត្តិការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងត្រូវបានម្ចាស់ និងបុគ្គលិកចាកចេញចោលមុនសមត្ថកិច្ចចុះប្រតិបត្តិការត្រួតពិនិត្យ និងឆែកឆេរ។
តាមការត្រួតពិនិត្យទីតាំងនេះមានអគារចំនួន ៥៥ខ្នង ផ្ទះវីឡាចំនួន ១១៣ខ្នង និងមានបន្ទប់ចំនួន ៤ ៧០៧បន្ទប់។ ចំពោះទីតាំងនេះមានជាប់ពាក់ព័ន្ធជាមួយក្រុមហ៊ុនព្រីនស៍ គ្រុប របស់បុគ្គល ចេន ហ្ស៉ី ដែលជាធំរបស់ព្រីនស៍ និងត្រូវបានសមត្ថកិច្ចកម្ពុជា ចាប់បញ្ជូនទៅកាន់ប្រទេសចិនកាលពីពេលកន្លងទៅ។
ដោយឡែកសម្រាប់វត្ថុតាងដែលរឹបអូសបាននៅក្នុងរង្វង់ប្រតិបត្តិការរួមមាន៖ កុំព្យូទ័រ ៣ ៧៧៩គ្រឿង, ទូរស័ព្ទដៃ ១១ ៥៨៥គ្រឿង, CPU ៥៦គ្រឿង, ម៉ាស៉ីនមេ (Server) ៣៥គ្រឿង, ឯកសណ្ឋាននគរបាលបរទេស ៨កំប្លេរ លិខិតឆ្លងដែន និងសម្ភារៈផ្សេងៗទៀត៕