ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ ទំនាក់ទំនងផ្សាយពាណិជ្ជ : 060327222
បញ្ជូនជនសង្ស័យ៣នាក់ ទៅសាលាដំបូងខេត្តករណីប្រឆាំងរាជការសាធារណៈ និងប្រើប្រាស់សារធាតុញៀន
ថ្ងៃទី ៖ 21-09-2026, ដោយ​​ Dara007 , 44 Views
                     
បន្ទាយមានជ័យៈ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ោយប៉ែត ទទួលបានព័ត៌មានពីប្រជាពលរដ្ឋ ស្ដីពីករណីនាំមនុស្សឆ្លងដែនដោយខុសច្បាប់ នៅចំណុចមាត់អូរព្រំដែនកម្ពុជា-ថៃ ភ្លាមៗនោះកម្លាំងកងរាជអាវុធហត្ថក្រុង ដឹកនាំដោយលោកអនុសេនីយ៍ ឯក តិល តៃលីវ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង បានចុះទៅដល់កន្លែងកើតហេតុហើយឃាត់ខ្លួនពលករចំនួន០៣នាក់ បម្រុងឆ្លងដែនទៅប្រទេសថៃ រួចនាំមកកាន់មូលដ្ឋានកងរាជអាវុធហត្ថក្រុងដើម្បីអប់រំណែនាំ ធ្វើកិច្ចសន្យាឱ្យវិលត្រឡប់ទៅលំនៅឋានវិញ។ រហូតដល់វេលាម៉ោង០៩និង០០នាទី ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៦ កម្លាំងជំនាញក៏បានបន្តស្រាវជ្រាវរកមេខ្យល់ដែលបាននាំពលករខាងលើឈ្មោះ ស៊ីម វាសនា ភេទប្រុស អាយុ៤២ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិសុខសាន្ត សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ តែពេលចុះដល់ទីតាំងក៏ត្រូវក្រុមគ្រួសារជនសង្ស័យធ្វើការរារាំង ថែមទាំងបានប្រទូស សារ៉ាយជាមួយកម្លាំងថែមទៀតផង ធ្វើឱ្យជនសង្ស័យមានពេលរត់គេចខ្លួន ដោយបានចុះហែលទឹកអូរព្រំដែនកម្ពុជា-ថៃ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបានចំនួន០៤នាក់ ជាបន្តបន្ទាប់។ 

១.ឈ្មោះ ធុយ សារ័ត្ន ភេទប្រុស អាយុ៦៦ឆ្នាំ ជនជាតិខ្មែរ, ២.ឈ្មោះស៊ីម រស្មី ភេទស្រី អាយុ២៦ឆ្នាំ ជនជាតិខ្មែរ, ៣.ឈ្មោះ ស៊ីម ដា ភេទប្រុស អាយុ៣៨ឆ្នាំ ជនជាតិខ្មែរ ជនសង្ស័យទាំង០៣នាក់ខាងលើ មានទីលំនៅចំណុចកើតហេតុខាងលើ, ៤.ឈ្មោះ ឌី វណ្ណរ៉ូ ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិអញ្ចាញ ឃុំឫស្សីក្រោក ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ ពាក់ព័ន្ធករណីផ្សំគំនិតនាំមនុស្សឆ្លងដែនដោយខុសច្បាប់,ប្រឆាំងនឹងអ្នករាជការសាធារណៈ ដែលប្រព្រឹត្តកាលពីវេលាម៉ោង១៨និង៣០នាទី ថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៦ ចំណុចក្បែរខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ ស្ថិតក្នុងភូមិសុខសាន្ត សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត បន្ទាប់ពីឃាត់ខ្លួនបានសមត្ថកិច្ចនាំមកមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ដើម្បីសួរនាំតាមនីតិវិធី នឹងបានធ្វើតេស្តទឹកនោមរកសារធាតុញៀន រកឃើញវិជ្ជមាន(+) ចំនួន០២នាក់ គី ១.ឈ្មោះស៉ីម ដា ភេទប្រុស អាយុ៣៨ឆ្នាំ,២.ឈ្មោះ ឌី វណ្ណរ៉ូ ភេទប្រុស អាយុ១៨ឆ្នាំ។    

ក្រោយពីបានសួននាំជនសង្ស័យឈ្មោះ ធុយ សារ័ត្ន ភេទប្រុស អាយុ៦៦ឆ្នាំ ពុំពាក់ព័ន្ធបទល្មើសនោះទេ។ ដោយយោងតាមបទបញ្ជាពីសំណាក់លោកឧត្តមសេនីយ៍ត្រី បោន បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត និងមានការសម្របសម្រួលនីតិវិធីពី លោក កើត វណ្ណារ៉េត ព្រះរាជអាជ្ញា អមសាលាដំបូងខេត្ត អនុញ្ញាតឱ្យកម្លាំងជំនាញ ឱ្យឈ្មោះ ធុយ សារ័ត្ន វិលត្រឡប់ទៅលំនៅឋានវិញ។ ចំណែកជនសង្ស័យទាំង០៣នាក់ខាងលើ ការិយាល័យជំនាញកសាងសំណុំរឿងបញ្ជូនទៅបញ្ជាកាដ្ឋានកងរាជអវុធហត្ថខេត្តដើម្បីចាត់ការតាមនីតិវិធីបន្ត។  

លោកវរសេនីយ៍ទោ ព្រហ្ម ថេង ប្រធានមន្ទីរស្រាវជ្រាវនិងបង្ក្រាបបទល្មេីសបានឱ្យដឹងថា ក្រោយកម្លាំងជំនាញការិយាល័យប្រឆាំងការជួញដូរមនុស្ស កងរាជអាវុធហត្ថខេត្តសួរនាំរួច ហើយកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តហើយ នៅរសៀលថ្ងៃចន្ទ ទី២១ ខែកញ្ញា ឆ្នាំ២០២៦នេះ ដើម្បីអនុវត្តតាមនីតិវិធី៕

COUNTACT US
Email : campost2022@gmail.com
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖ 017 32 36 36
អាសយដ្ឋាន ៖ ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
FOLLOW US
                     
        

Copyright @ 2017-2024, Campost.asia, campost2022@gmail.com