ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ ទំនាក់ទំនងផ្សាយពាណិជ្ជ : 060327222
ជាង៣ឆ្នាំ អាជ្ញាធរ ចុះផ្សព្វផ្សាយគោលនយោបាយ «ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព» ជាង៧សែនលើក និងរៀបចំវេទិកាសាធារណៈ ជាង៣សែនលើក
ថ្ងៃទី ៖ 21-09-2026, ដោយ​​ Dara007 , 36 Views
                     
ភ្នំពេញៈ ក្រោមយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ដឹកនាំដោយ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី ជាង៣ឆ្នាំមកនេះ គិតចាប់ពីឆ្នាំ២០២៣ ដល់ឆមាសទី១ ឆ្នាំ២០២៦ សមត្ថកិច្ច និងអាជ្ញាធរគ្រប់មូលដ្ឋាន បានចុះផ្សព្វផ្សាយ និងបញ្រ្ជាបការយល់ដឹងអំពីគោលនយោបាយ ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាពយ៉ាងសកម្ម ជូនប្រជាពលរដ្ឋ សរុប ៧២៤.៧៦៣លើក។ បើតាមរបាយការណ៍ក្រសួងមហាផ្ទៃ ជាមធ្យម ការផ្សព្វផ្សាយមួយលើកៗ មានប្រជាពលរដ្ឋចូលរួមចន្លោះពី៤០ ដល់៥០នាក់។

ចំពោះការរៀបចំវេទិកាសាធារណៈ ក្នុងរយៈពេលជាង៣ឆ្នាំនេះដែរ អាជ្ញាធរ និងសមត្ថកិច្ចមូលដ្ឋាន រៀបចំបានចំនួន ៣៤៤.៩២៥លើក ក្នុងនោះ ឆ្នាំ២០២៣ បានរៀបចំ៨១.០៦០លើក ឆ្នាំ២០២៤ រៀបចំ៩៧.៦៥៦លើក ឆ្នាំ២០២៥ រៀបចំ១១៩.៦១៤លើក និងឆមាសទី១ ឆ្នាំ២០២៦ រៀបចំបាន ៤៦.៥៩៥លើក ដោយក្នុងមួយលើកៗមានប្រជាពលរដ្ឋចូលរួមជាមធ្យមចន្លោះពី៣០ ដល់៤០នាក់។ វេទិកាសាធារណៈ គឺជាជំនួបដែលធ្វើឡើងដោយបើកចំហ រវាងអាជ្ញាធរ ថ្នាក់ដឹកនាំ និងប្រជាពលរដ្ឋ ដើម្បីផ្ដល់ឱកាសឱ្យប្រជាពលរដ្ឋចូលរួមបញ្ចេញមតិយោបល់ ពិភាក្សា សួរដេញដោល និងចែករំលែកនូវព័ត៌មានជុំវិញក្ដីកង្វល់ឬបញ្ហា ឱ្យអាជ្ញាធរ ថ្នាក់ដឹកនាំ និងភាគីពាក់ព័ន្ធដោះស្រាយ។ វេទិកានេះ បានដើរតួនាទីយ៉ាងសំខាន់ជាស្ពានចងភ្ជាប់ទំនាក់ទំនងរវាងអាជ្ញាធរ និងប្រជាពលរដ្ឋ។

ជាគោលការណ៍ទាំងការផ្សព្វផ្សាយ និងវេទិកាសាធារណៈ លក្ខណៈសម្បត្តិទាំង៧ ចំណុច របស់គោលនយោបាយ ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព ត្រូវបានលើកយកមកពន្យល់ ដែលមានខ្លឹមសារជាអាទិ៍ ការទប់ស្កាត់បទល្មើសក្នុងសង្គម ការផ្ដល់សេវាសាធារណៈ ទប់ស្កាត់អំពើអនាចារ ការជួញដូរមនុស្ស ការងារអនាម័យនិងបរិស្ថាន ការទប់ស្កាត់គ្រោះថ្នាក់សង្គមលើពលរដ្ឋ និងការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ជាដើម៕

COUNTACT US
Email : campost2022@gmail.com
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖ 017 32 36 36
អាសយដ្ឋាន ៖ ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
FOLLOW US
                     
        

Copyright @ 2017-2024, Campost.asia, campost2022@gmail.com