ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
សម្តេចធិបតី ប្រកាសបង្ក្រាបការឆបោកតាមប្រព័ន្ធអនឡាញមិនដកដៃ
ថ្ងៃទី ៖ 16-09-2026, ដោយ​​ Dara007 , 51 Views
                     
ភ្នំពេញៈ សម្តេចធិបតី ប្រកាសបង្ក្រាបការឆបោកតាមប្រព័ន្ធអនឡាញមិនដកដៃ ដើម្បីសុខសុវត្ថិភាពកម្ពុជាទាំងមូល។

ក្នុងឱកាសអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ «មន្ទីរពេទ្យ ហ្លួង ម៉ែ» នៅថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៦ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាមានប្រសាសន៍ថា ការឆបោកតាមប្រព័ន្ធអនឡាញនៅតែបន្តបង្ក្រាបដោយគ្មានការដកដៃឡើយ ដើម្បីសុខសុវត្ថិភាពកម្ពុជាទាំងមូល ។ Scam Online យើងនៅបន្តវៃរហូត មិនឱ្យងើបឡើងវិញទេ ដោយការអនុវត្តច្បាប់របស់កម្ពុជា ។

នៅថ្ងៃ២០ ជាងនេះ យើងធ្វើសន្និសីទអន្តរជាតិមួយ ។ ជាមោទនភាពយើងខ្លាំងណាស់ ដែលក្នុងរយៈពេលតែប៉ុន្មានខែ ប្រែក្លាយពីប្រទេសមួយ ដែលគេចោទប្រកាន់ សារព័ត៌មានគ្រប់ទាំងអស់ដែលគេវៃរឿងស្កេម យកយើងជាជនបាវសាក់សម្រាប់ជំនួសឱ្យប្រទេសផ្សេងដែលមាន គេអត់វៃប្រទេសផ្សេង ប្រទេសផ្សេងក៏មានដែរ សូម្បីប្រទេសជេរយើងរាល់ថ្ងៃក៏មានស្កេមពេញហ្នឹង” ។

សម្តេចធិបតីមានប្រសាសន៍បន្ថែមថា មនុស្សភាគច្រើនឆ្លងដែនខុសច្បាប់ចូលមកក្នុងដែនដីកម្ពុជាបន្តទៅមីយ៉ាន់ម៉ា គឺចេញមកពីប្រទេសដែលរិះគន់កម្ពុជារឿង Scam Online ។

សម្តេចនាយករដ្ឋមន្រ្តីមានប្រសាសន៍ដោយមោទនភាពទៀតថា កម្ពុជាធ្លាប់តែជាប្រទេសដែលមានប្រទេសជាច្រើនលើពិភពលោករិះគន់ប្រមាថ រឿង Scam Online នោះ បានប្រែក្លាយទៅជាប្រទេសដែលគេកោតសរសើរស្ទើពាសពេញពិភពលោក លើការបង្ក្រាបបទល្មើសអនឡាញទទួលបានលទ្ធផលល្អ។ ចំពោះកម្ពុជាធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំប្រយុទ្ធប្រឆាំងលើបទល្មើសបច្ចេកវិទ្យានេះ ត្រូវបានសម្តេចនាយករដ្ឋមន្រ្តីមានប្រសាសន៍ទៀតថា នេះគឺជាការទទួលស្គាល់ជាលក្ខណៈអន្តរជាតិលើការបង្ក្រាបបទល្មើសអនឡាញរបស់កម្ពុជាដែលខិតខំប្រយុទ្ធប្រឆាំងនិងបង្ក្រាបជាហូរហែរ រហូតទទួលល្អជាទីគាប់ប្រសើរ។

សម្តេចធិបតីមានប្រសាសន៍ទៀតថា គិតមកទល់បច្ចុប្បន្នសមត្ថកិច្ចគ្រប់ជាន់ថ្នាក់របស់កម្ពុជាបានខិតខំបង្ក្រាបបទល្មើសបច្ចេកវិទ្យាបានប្រមាណជា៧០%ហើយ ដោយនៅសល់ប្រមាណជា៣០%ទៀតដែលជាបទល្មើសស្ថិតក្នុងទម្រង់តូចៗប៉ុណ្ណោះ។ សូមបញ្ជាក់ថា ក្នុងរយៈពេលប្រមាណ៦ខែចុងក្រោយនេះ (គិតត្រឹមខែកញ្ញា ឆ្នាំ២០២៦) រាជរដ្ឋាភិបាលកម្ពុជាបានបង្កើនល្បឿនយ៉ាងខ្លាំងក្លា និងដាច់ខាត ក្នុងការបើកយុទ្ធនាការទ្រង់ទ្រាយធំទូទាំងប្រទេស ដើម្បីបង្ក្រាបបទល្មើសបច្ចេកវិទ្យា ជាពិសេសគឺការឆបោកតាមប្រព័ន្ធអនឡាញល្បែងស៊ីសងខុសច្បាប់ និងឧក្រិដ្ឋកម្មឆ្លងដែន៕

COUNTACT US
Email : campost2022@gmail.com
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖ 017 32 36 36
អាសយដ្ឋាន ៖ ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
FOLLOW US
                     
        

Copyright @ 2017-2024, Campost.asia, campost2022@gmail.com