ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
នាយករដ្ឋមន្រ្ដី៖ ពលរដ្ឋបន្តជឿទុកចិត្តលើរាជរដ្ឋាភិបាលដោះស្រាយបញ្ហាព្រំដែន
ថ្ងៃទី ៖ 16-09-2026, ដោយ​​ Dara007 , 37 Views
                     
ភ្នំពេញៈ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ទៅកាន់ប្រជាពលរដ្ឋខ្មែរទាំងក្នុងនិងក្រៅប្រទេសឱ្យបន្តជឿទុកចិត្តលើរាជរដ្ឋាភិបាលក្នុងការដោះស្រាយជម្លោះព្រំដែនកម្ពុជា-ថៃ ដោយសន្តិវិធី ។

ក្នុងឱកាសអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ «មន្ទីរពេទ្យ ហ្លួង ម៉ែ» នៅថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៦ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាមានប្រសាសន៍ថា រឿងបញ្ហាបូរណភាពទឹកដីកម្ពុជាសម្តេចមិនដែលព្រងើយកន្តើយនោះទេ តែងតែយកចិត្តទុកដាក់ស្នើឱ្យសហគមន៍អន្តរជាតិអន្តរាគមន៍គ្រប់ពេលវេលាទាំងនៅក្នុងវេទិកាជាតិនិងអន្តរជាតិ ។

សម្តេចធិបតីមានប្រសាសន៍ថា ជាក់ស្តែងករណីវីរៈកងទ័ពកម្ពុជាទាំង១៨រូបដែលត្រូវយោធាថៃចាប់ខ្លួនអស់រយៈពេលជាង១០០ថ្ងៃនាពេលកន្លងមកនោះ បានប្រើវិធីសាស្រ្តដោះស្រាយរហូតដល់មានលទ្ធភាពល្អដែលភាគីថៃបានដោះលែងមកវិញដោយជោគជ័យ។

សម្ដេចធិបតី សូមឱ្យប្រជាពលរដ្ឋបន្តជឿទុកចិត្តលើរាជរដ្ឋាភិបាលដោះស្រាយរឿងបញ្ហាទឹកដីរបស់យើងដោយសន្តិវិធីប្រើតាមច្បាប់តទៅទៀត យើងប្រើពេលយូរតែយើងមិនបានភ្លេចទេ រាល់ការធ្វើ យើងធ្វើការតវ៉ា ឥឡូវនេះUNCLOS យើងប្តឹងទៅអង្គការសហប្រជាជាតិ”។

ជាមួយនឹងការប្តឹងផ្តល់ទៅអង្គការសហប្រជាជាតិឱ្យជួយផ្សះផ្សាក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ (UNCLOS)នេះសម្តេចធិបតីនាយករដ្ឋមន្រ្តីសង្កត់ធ្ងន់ថា ក៏មានបុគ្គលមួយចំនួនរិះគន់ ខណៈពេលមិនទាន់ប្តឹងក៏មានការរិះគន់ទៀតថា ប្តឹងគ្មានប្រយោជន៍ ។ ប៉ុន្តែទោះជាមានការលើកឡើងយ៉ាងនេះក្តី គឺរាជរដ្ឋាភិបាបាលខិតខំប្រឹងប្រែគ្រប់មធ្យោបាយទំាងអស់ ដើម្បីការពារអធិបតេយ្យភាព និងបូរណភាពទឹកដីកម្ពុជា៕

COUNTACT US
Email : campost2022@gmail.com
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖ 017 32 36 36
អាសយដ្ឋាន ៖ ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
FOLLOW US
                     
        

Copyright @ 2017-2024, Campost.asia, campost2022@gmail.com