ប្រជាពលរដ្ឋបានបញ្ចេញទស្សនៈថា ខ្លួនជាមន្រ្តីអនុវត្តន៍ច្បាប់ តែបែរជាបំពានច្បាប់ តើឱ្យពួកគាត់រំពឹងអ្វី ប៉ុន្តែបើរាស្រ្តធ្វើខុសវិញ ដឹងតែត្រូវពិន័យឬបញ្ជូនទៅតុលាការជាក់ជាពុំខាន ។
យោងតាមមាត្រា ៧៦ នៃច្បាប់ចរាចរណ៍ផ្លូវគោក បានបង្ហាញថា ជនណាបើកបរយានយន្ត មិនព្រម បញ្ឈប់យានយន្ត តាមការបញ្ជារបស់មន្ត្រីនគរបាលចរាចរណ៍ផ្លូវគោក ដើម្បីធ្វើតេស្ដពិនិត្យ ជាតិអាល់ កុល ឬសារធាតុញៀន ត្រូវផ្ទន្ទាទោសដាក់ពន្ធនាគារពី ៦ថ្ងៃ ទៅ ១ខែ និងពិន័យជាប្រាក់ ១ សែនរៀល (១០០ ០០០) ដល់ ៨ សែនរៀល (៨០០ ០០០)។
ដោយឡែក មាត្រា ៧៧ ថ្មី ចែងថា ជនណាបើកបរយានយន្តនៅពេលដែល ខ្លួនស្ថិតក្នុងស្ថានភាព ស្រវឹង ដោយមានជាតិអាល់កុលចាប់ពី ០,៤០ មីលីក្រាមក្នុងមួយលីត្រខ្យល់ ឬចាប់ពី ០,៨០ ក្រាម ក្នុងមួយលីត្រឈាមឡើងទៅ ត្រូវផ្ទន្ទាទោសដាក់ពន្ធនាគារពី១ ខែ ទៅ ៦ ខែ និងពិន័យជាប្រាក់ ៨ សែនរៀល ដល់ ៤ លានរៀល៕