ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
សិស្សធ្លាក់ថ្នាក់ទី១១ចូលមកមណ្ឌលប្រឡងបាក់ឌុប បានទទួលកំហុស និងសន្យាកែខ្លួន
ថ្ងៃទី ៖ 11-08-2026, ដោយ​​ Dara007 , 11 Views
                     
កំពង់ចាមៈ សិស្សធ្លាក់ថ្នាក់ទី១១ចូលមកមណ្ឌលប្រឡងបាក់ឌុប បានទទួលកំហុស និងសន្យាកែខ្លួន ខណៈមិនមានឈ្មោះក្នុងបញ្ជីប្រឡងឆ្នាំ២០២៦ ធ្វើជាចូលមកមណ្ឌលប្រឡងដោយខ្លាចឪពុក-ម្តាយ ស្តីបន្ទោសដោយសារប្រឡងធ្លាក់តាំងពីថ្នាក់ទី១១មក។

សិស្សឈ្មោះ សឿន វិសា ជាសិស្សប្រឡងធ្លាក់ថ្នាក់ទី១១ ក្នុងឆ្នាំសិក្សា២០២៤-២០២៥ បានមកមណ្ឌល​ប្រឡង និងចូលក្នុងមណ្ឌលប្រឡង ព្រោះបា​នកុហកឪពុកម្តាយថាខ្លួនមានឈ្មោះប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិសម័យប្រឡង១០សីហា២០២៦។​

ក្រោយពីពិនិត្យផ្ទៀងផ្ទាត់រួច គឺមិនមានឈ្មោះសិស្សនេះក្នុងបញ្ជីបេក្ខជនប្រឡងទេ ហើយគណៈមេប្រយោគទូទាំងប្រទេសប្រចាំខេត្ត ក្រុមការងារ អ.ប.ព. ប្រចាំខេត្ត និងភាគីពាក់ព័ន្ធបាន អញ្ជើញឳពុករបស់សិស្ស មកធ្វើការធានាអះអាង និងទទួលស្គាល់កូន ព្រមទាំងទទួលស្គាល់ថាកូនរបស់ខ្លួនពិតជាប្រឡងធ្លាក់តាំងពីថ្នាក់ទី១១មកម្លេះ ហើយពិតជាមិនមានឈ្មោះក្នុងបញ្ជីឈ្មោះបេក្ខជនប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង ១០ សីហា ២០២៦ និងមិនបានមកប្រឡងជំនួសអ្នកណានោះឡើយ ព្រមទាំងបាន ធ្វើកំណត់ហេតុ និងណែនាំសិស្ស សឿន វិសា មិនឱ្យប្រព្រឹត្តកំហុសបែបនេះបន្តទៀត ព្រមទាំងសន្យាកែខ្លួននៅចំពោះមុខគណៈកម្មាការទាំងអស់ ព្រមទាំងចំពោះមុខឪពុករបស់ខ្លួនផងដែរ៕

COUNTACT US
Email : campost2022@gmail.com
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖ 017 32 36 36
អាសយដ្ឋាន ៖ ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
FOLLOW US
                     
        

Copyright @ 2017-2024, Campost.asia, campost2022@gmail.com