នារសៀលថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៦ លោកឧត្ដមសេនីយ៍ឯក យឹម លាង អគ្គស្នងការរងនគរបាលជាតិ ទទួលដឹកនាំនាយកដ្ឋានអង្គរក្ស និងលោក LI Xiangming តំណាងស្ថានទូត នៃសាធារណរដ្ឋប្រជាមានិតចិន ប្រចាំប្រទេសកម្ពុជា បានអញ្ជើញជាសហធិបតីក្នុងពិធីបើកវគ្គនៅនឹងកន្លែង បណ្តុះបណ្តាលជំនាញការពារឥស្សរជនសំខាន់ៗ និងសន្តិសុខព្រឹត្តិការណ៍ធំៗ សម្រាប់ក្រសួងមហាផ្ទៃ ឆ្នាំ២០២៦ ជូនដល់សិក្ខាកាមកងកម្លាំងនគរបាលជាតិ នៃនាយកដ្ឋានអង្គរក្ស។
វគ្គបណ្តុះបណ្តាលជំនាញការពារឥស្សរជនសំខាន់ៗ និងសន្តិសុខព្រឹត្តិការណ៍ធំៗ សម្រាប់កម្លាំងនគរបាលជាតិ នៃនាយកដ្ឋានអង្គរក្ស គឺជាកម្មវិធីហ្វឹកហ្វឺនច្បាស់លាស់មួយ ក្នុងគោលបំណងពង្រឹងសមត្ថភាព ជំនាញបច្ចេកទេស និងវិជ្ជាជីវៈដល់កងកម្លាំង ដើម្បីធានាសុវត្ថិភាពដាច់ខាតជូនថ្នាក់ដឹកនាំជាន់ខ្ពស់ និងការរៀបចំសណ្ដាប់ធ្នាប់ក្នុងព្រឹត្តិការណ៍ថ្នាក់ជាតិ-អន្តរជាតិ។
ពិធីនេះក៍មានការអញ្ចើញចូលរួមពីសំណាក់ លោកសាស្ត្រាចារ្យ AN Xiaoli ព្រឹទ្ធបុរសផ្នែកការសិក្សា នៃសកលវិទ្យាល័យនគរបាលប្រជាជនចិន ព្រមទាំងសាស្ត្រាចារ្យរង និងក្រុមគ្រូជំនាញចំនួន ០៩ រូប និងលោកឧត្តមសេនីយ៍ឯក ជុំ សាវុឌ្ឍ ប្រធាននាយកដ្ឋានអង្គរក្ស និងលោក-លោកស្រី អនុប្រធាននាយកដ្ឋាន លោកនាយការិយាល័យ-លោកប្រធានអង្គភាព គ្រូបង្គោល និងសិក្ខាកាម ចំណុះនាយកដ្ឋានអង្គរក្ស ចំនួន ៦៥នាក់៕