ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
កម្មក​ររោ​ងចក្រ ជេ អេស បានវិ​ល​ចូល​ធ្វើការ​​ជា​ធម្មតា​វិញហើយ
ថ្ងៃទី ៖ 04-08-2026, ដោយ​​ Dara007 , 37 Views
                     
ភ្នំពេញៈ កម្មក​ររោ​ងចក្រ ជេ អេស បានវិ​ល​ចូល​ធ្វើការ​​ជា​ធម្មតា​វិញហើយ ក្រោយក្រសួងការ​ងារ និង​បណ្ដុះ​បណ្ដាល​វិជ្ជាជីវៈ បាន​ដោះ​ស្រាយដោ​យ​ជោគ​​ជ័យ និងឆាប់រ​ហ័សនូវ​កង្វ​ល់​រប​ស់​បងប្អូន​កម្មករនិ​យោជិតនៅរោងចក្រ ជេ អេស (JS Leather Collection Phnom Penh Co., Ltd.) ដោយ​ភាគី​ពាក់ព័ន្ធទាំង​អស់បានឈានដ​ល់កិច្ចព្រម​ព្រៀង​រួម បញ្ច​ប់វិវាទកា​រងារ​ដោយសន្តិវិធី។

លោក ស៊ុន មេសា អ្នកនាំ​ពាក្យក្រសួង​ការងារ និង​បណ្ដុះ​ប​ណ្ដាល​វិជ្ជាជីវៈ បាន​ឱ្យដឹង​​ថា ​បងប្អូនកម្មក​រនិយោជិត​បាន​ចូល​បំពេញកា​រងារតាមធម្មតា​វិញនៅព្រឹ​កនេះ បន្ទា​ប់​ពីពួក​គាត់បា​នទទួលយកដំណើ​រកា​រសម្រ​បសម្រួល ដែល​ឈរលើ​គោល​ការណ៍​សន្ទនា ការយោគ​យល់គ្នាទៅ​វិញ​ទៅ​មក ការគោ​រពសិទ្ធិ និងកា​តព្វកិ​ច្ចរបស់​ភាគី​ពាក់ព័​ន្ធ ព្រម​ទាំង​ការអនុ​វត្តស្រប​តាមច្បាប់ និងបទប្ប​ញ្ញ​ត្តិការ​ងារ​ជាធ​រមាន។

លោកបន្តថា ក្រោយ​ការឈា​នដល់កិ​​ច្ចព្រម​ព្រៀ​ងរួម បង​ប្អូ​ន​ក​ម្មក​រនិយោ​ជិតបាន​សម្រេ​ចវិលត្រឡប់​ចូលបម្រើ​ការ​ងា​រវិញជាធ​ម្មតាដែល​ជាការបង្ហា​ញពីទំ​នុ​កចិត្ត​ជឿជាក់​គ្នា​រវាង​​ភាគី និងប្រសិ​​ទ្ធភាពនៃ​យន្តកា​រដោះ​ស្រា​យវិវា​ទកា​រ​ងារ​របស់ក្រ​សួង​កា​រងារ និង​បណ្ដុះបណ្ដា​លវិជ្ជាជីវៈ។

អ្នកនាំពាក្យក្រសួង​បានលើក​ឡើង​ថា ក្រសួង​តែងតែ​ប្រកា​ន់ខ្ជាប់​នូវការ​ដោះស្រា​យវិវា​ទការ​ងារ​តាម​រយៈ​ការស​ន្ទ​នា និងការស​ម្របសម្រួល ដោយផ្តល់​អាទិ​ភាពដ​ល់ការ​ថែ​រក្សា​ភា​ព​សុខ​ដុមរម​នាក្នុ​ងទំ​នាក់ទំនងវិជ្ជាជីវៈ ការ​ការ​ពា​រ​​ផលប្រយោ​ជន៍ស្រប​ច្បាប់រប​ស់កម្មករ​និយោ​ជិត និង​និយោ​ជក ព្រមទាំង​ការរក្សាស្ថិ​រភាពក្នុងវិស័យការងារ និង​ការវិ​និ​យោគនៅកម្ពុជា។

លោក ស៊ុន មេសា បានអំពាវនាវឱ្យនិយោជក កម្មករ​និយោ​ជិត និងអង្គការស​ហជីព បន្តដោះ​ស្រាយប​ញ្ហា​ផ្សេងៗដែល​អាចកើត​មាន តាមរយៈ​យន្តកា​រសន្ទនា និងនី​តិវិធីដែលមាន​ចែងក្នុងច្បា​ប់​ការងារ ដើម្បី​ធានាឱ្យ​ការ​ដោះ​ស្រាយវិវាទប្រព្រឹ​ត្តទៅ​ដោយស​ន្តិវិធី ប្រកប​ដោយ​កា​រ​យោគយ​ល់ និងផល​ប្រយោជន៍រួម​។

ករណី​ដោះស្រា​យវិវាទនៅ​រោងចក្រ ជេ អេ​ស នេះ បាន​បង្ហាញ​ពីកា​រឆ្លើយ​តបយ៉ាង​ឆាប់រហ័​សរប​ស់ក្រ​សួងកា​រ​ងារ និង​បណ្ដុះប​ណ្ដាល​វិជ្ជាជីវៈ ក្នុងការដោះ​ស្រាយក​ង្វល់​រប​ស់​កម្មក​រនិ​យោជិត តាមរយៈ​ការសម្រ​បសម្រួល​ប្រកប​ដោយ​ប្រសិទ្ធ​ភាព ដែលមិនត្រឹម​តែអាចប​ញ្ចប់វិវា​ទដោ​យ​សន្តិ​វិធី​ប៉ុណ្ណោះ​ទេ ប៉ុន្តែថែម​ទាំងធានា​ឱ្យដំ​ណើរកា​រផ​លិត​ក​ម្មរបស់​រោងចក្រប​ន្តប្រព្រឹត្តទៅ​ជាធម្មតា និងរក្សា​បាន​​នូវស្ថិ​រភា​​ព​​ទំនាក់ទំ​ន​ង​វិជ្ជា​ជីវៈ ដែលជា​មូលដ្ឋា​នសំ​ខា​ន់​សម្រាប់ការអភិវឌ្ឍវិស័យការងារ និងបរិយា​កាសវិ​និយោ​គ​នៅ​កម្ពុជាផងដែរ៕

COUNTACT US
Email : campost2022@gmail.com
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖ 017 32 36 36
អាសយដ្ឋាន ៖ ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
FOLLOW US
                     
        

Copyright @ 2017-2024, Campost.asia, campost2022@gmail.com