ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
បង្ក្រាបជនជាតិវៀតណាម ៨នាក់ លួចលាក់ប្រព្រឹត្តបទល្មើសឆបោកតាមOnline Scamsនៅក្រុងបាវិត
ថ្ងៃទី ៖ 28-07-2026, ដោយ​​ Dara007 , 56 Views
                     
ស្វាយរៀងៈ សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យ៨នាក់ ជាជនជាតិវៀតណាម លួចលាក់ប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) នៅក្រុងបាវិត ព្រមទាំងដកហូតសម្ភារពាក់ព័ន្ធមួយចំនួនដូចជា កុំព្យូទ័រលើតុ ២០គ្រឿង និងទូរស័ព្ទដៃ ០៩គ្រឿង។

កម្លាំងនគរបាលខេត្តស្វាយរៀង បានចុះបង្ក្រាបទីតាំងសង្ស័យលួចលាក់ប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) នៅចំណុចវីឡាជួល ស្ថិតនៅភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត។

ប្រតិបត្តិការនេះធ្វើឡើងនៅថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៦ ក្រោមបទបញ្ជាពីនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ , លោក ប៉េង ពោធិ៍សា អភិបាលខេត្តស្វាយរៀង, លោកឧត្ដមសេនីយ៍ទោ ពេជ្រ វីរៈ ស្នងការនគរបាលខេត្ត និងលោកឧត្តមសេនីយ៍ត្រី កែវ សុថា ស្នងការរងខេត្ត ដោយមានការសម្របសម្រួលពីលោក ដូរ៉ា អង្គប្រទាន ព្រះរាជអាជ្ញារង។

ជាលទ្ធផល សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យចំនួន ០៨នាក់ ស្រី ០៣នាក់ ជាជនជាតិវៀតណាម ព្រមទាំងដកហូតសម្ភារពាក់ព័ន្ធមួយចំនួនដូចជា កុំព្យូទ័រលើតុ ២០គ្រឿង និងទូរស័ព្ទដៃ ០៩គ្រឿង។ បច្ចុប្បន្ន ជនសង្ស័យ និងវត្ថុតាងកំពុងត្រូវបានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត ដើម្បីចាត់ការតាមនីតិវិធីច្បាប់។ រីឯទីតាំងប្រព្រឹត្តបទល្មើសត្រូវបានបិទស៊ីលបណ្ដោះអាសន្ន៕

COUNTACT US
Email : campost2022@gmail.com
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖ 017 32 36 36
អាសយដ្ឋាន ៖ ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
FOLLOW US
                     
        

Copyright @ 2017-2024, Campost.asia, campost2022@gmail.com