ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
លោក​ ព្រំ​ បូ​រ និងក្រុមគ្រួសារ​បន្តកាន់កាប់ដីដោយខុសច្បាប់នៅក្នុងតំបន់អភិវឌ្ឍន៍ឫស្សីកែវ
ថ្ងៃទី ៖ 28-07-2026, ដោយ​​ Dara007 , 31 Views
                     
ភ្នំពេញៈ អភិបាលខណ្ឌឫស្សីកែវ ថ្លែងថា លោក​ ព្រំ​ បូ​រ និងក្រុមគ្រួសារ​បន្តកាន់កាប់ដីដោយខុសច្បាប់នៅក្នុងតំបន់អភិវឌ្ឍន៍ឫស្សីកែវ ស្ថិតក្នុងភូមិបឹងឈូក​ សង្កាត់គីឡូម៉ែត្រលេខ៦​ ខណ្ឌឫស្សីកែវ ក្រោយអាជ្ញាធរដោះស្រាយបញ្ចប់រួចរាល់ក៏ដោយ។

លោក​ ព្រំ​ បូ​រ និងក្រុមគ្រួសារ​បន្តកាន់កាប់ដីដោយខុសច្បាប់នៅក្នុងតំបន់អភិវឌ្ឍន៍ឫស្សីកែវ ភ្នំពេញៈ អភិបាលខណ្ឌឫស្សីកែវ ថ្លែងថា លោក​ ព្រំ​ បូ​រ និងក្រុមគ្រួសារ​បន្តកាន់កាប់ដីដោយខុសច្បាប់នៅក្នុងតំបន់អភិវឌ្ឍន៍ឫស្សីកែវ ស្ថិតក្នុងភូមិបឹងឈូក​ សង្កាត់គីឡូម៉ែត្រលេខ៦​ ខណ្ឌឫស្សីកែវ ក្រោយអាជ្ញាធរដោះស្រាយបញ្ចប់រួចរាល់ក៏ដោយ។ ​

អភិបាលនៃគណៈអភិបាលខណ្ឌឫស្សីកែវ​ បានបញ្ជាក់ជាថ្មីម្តងនៅថ្ងៃទី២៨​ ខែកក្កដា​ ឆ្នាំ២០២៦ថា​ អាជ្ញាធរបានចេញសេចក្តីជូនដំណឹងចំនួន​ ១៦លេីក​ ជម្រាបជូនលោក​ ព្រំ​ បូ​រ និងក្រុមគ្រួសារតម្រូវអោយរុះរើសំណង់ឃ្លាំង របងថ្ម និងសម្ភារៈផ្សេងៗចេញពីលើដីស្ថិតក្នុងប្លុកត្រីកោណ នៃតំបន់អភិវឌ្ឍន៍ឫស្សីកែវ ទីតាំងដីគ្រួសារលោក​ ព្រំ​ បូ​រ កំពុងគ្រប់គ្រងកាន់កាប់គឺជាដីរបស់ប្រជាពលរដ្ឋជាច្រេីនគ្រួសារផ្សេងទៀតមានសេចក្ដីសម្រេចពីរដ្ឋបាលរាជធានីភ្នំពេញ តែមិនទាន់បានចូលកាន់កាប់​ ។

នៅចំពោះមុខនេះ​ លោក​ ព្រំ​ បូ​រ និងក្រុមគ្រួសារនៅតែចចេសរឹងរួសមិនគោរពច្បាប់​ ខិតខំកៀគរបក្សពួកមកធ្វេីសកម្មភាពប្រឆាំងចំណាត់ការរដ្ឋបាលខណ្ឌឫស្សីកែវដែលបំពេញការងារក្នុងដែនសមត្ថកិច្ច។

ប្រវត្តិការដោះស្រាយបញ្ហាដីធ្លីនៅក្នុងតំបន់អភិវឌ្ឍន៍ឫស្សីកែវ​ ករណីលោក​ ព្រំ​ បូ​រ គឺអ្នករឹងរួសក្នុងចំណោមអ្នករឹងរួសទាំង៨​ ដែលបានធ្វេីសកម្មភាពប្រឆាំងការសម្រេចរបស់អាជ្ញាធរជាតិដោះស្រាយទំនាស់ដីធ្លី​ និងអាជ្ញាធរដែនដី​ រហូតដល់សម្តេចអគ្គមហាសេនាបតីតេជោ​ ហ៊ុន​ សែន​ អតីតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា​ អនុញ្ញាតជាគោលការណ៍អោយមានវិធានការរដ្ឋបាល​ និងវិធានការច្បាប់ចំពោះអ្នករឹងរួសទាំង៨នាក់​នេះ ។

តារយៈលិខិតលេខ ៧៤៦ សជណ.ផក របស់ទីស្តីការគណៈរដ្ឋមន្ត្រី ចុះថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៨​ បានបញ្ជាក់ច្បាស់ថា​ ៖​ រាជរដ្ឋាភិបាលបានយល់ព្រមអនុញ្ញាតជាគោលការណ៍អោយរដ្ឋបាលរាជធានីភ្នំពេញអនុវត្តវិធានការរដ្ឋបាលចំពោះអ្នករឹងរួសតាមស្មារតីលិខិតលេខ១១៨៨​ សជណ​ ចុះថ្ងៃទី១៤​ ខែមិថុនា​ ឆ្នាំ២០១៣​ របស់ទីស្តីការគណៈរដ្ឋមន្ត្រី​ ដែលមិនព្រមទទួលយកដីឡូតិ៍ដែលអាជ្ញាធរជាតិដោះស្រាយទំនាស់ដីធ្លី​ ហេីយយកដីដែលពួកគាត់កាន់កាប់លេីសដោយខុសច្បាប់ប្រគល់ជូនប្រជាពលរដ្ឋដែលយល់ព្រមទទួលយកការដោះស្រាយ​ និងប្រជាពលរដ្ឋដែលមានប័ណ្ណកម្មសិទ្ធតែមិនអាចចូលកាន់កាប់ដីបាន​ និងដេីម្បីចាត់វិធានការតាមផ្លូវច្បាប់ចំពោះម្ចាស់ក្បាលដីដែលរឹងរួស។ ក្នុងចំណោមអ្នករឹងរួសទាំង៨​ ឈ្មោះ​ មាន​ ៧​ ឈ្មោះបានយល់ព្រមទទួលយកតាមស្មារតីលិខិតលេខ ៧៤៦ សជណ.ផក របស់ទីស្តីការគណៈរដ្ឋមន្ត្រី ចុះថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៨​ ។

ចំណែកឯ​ឈ្មោះ​ ព្រំ​ បូ​រ ក៏បានទទួលយកដីចំនួន៤ឡូតិ៍​ ជាចំណែករបស់ខ្លួននិងក្រុមគ្រួសារតាមសេចក្តីសម្រេចលេខ ០០៧/១៦ សសរ. អជដ ចុះថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៦ (ជំហ៊ាន ៣) គឺឡូតិ៍លេខ ៩ ,១១ និងឡូតិ៍លេខ ១៣ ផ្លូវ ៥៩៨ និងឡូតិ៍លេខ ១០ ផ្លូវ ១៧២១ ព្រមទាំងបន្តកាន់កាប់គ្រប់គ្រងដោយខុសច្បាប់​លេីចំណែកដីរដ្ឋដែលទុកប្រគល់ជូនប្រជាពលរដ្ឋដែលយល់ព្រមទទួលយកការដោះស្រាយ​ និងប្រជាពលរដ្ឋដែលមានប័ណ្ណកម្មសិទ្ធតែមិនអាចចូលកាន់កាប់ដីបាន​រហូតមកដល់បច្ចុប្បន្ននេះ។ អភិបាលខណ្ឌឫស្សីកែវ អះអាងថា ក្រុមគ្រួសារលោក ព្រំ បូរ ដែលបានកាន់កាប់ដីក្នុងតំបន់អភិវឌ្ឍន៍ឫស្សីកែវ ត្រូវបានអាជ្ញាធរជាតិដោះស្រាយទំនាស់ដីធ្លី បានដោះស្រាយបញ្ចប់ដោយបានប្រគល់ដីចំនួន ០៤ឡូតិ៍ តាមរយៈសេចក្តីសម្រេចលេខ ០០៧/១៦ សសរ. អជដ ចុះថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៦ (ជំហ៊ាន ៣) គឺឡូតិ៍លេខ ៩ ,១១ និងឡូតិ៍លេខ ១៣ ផ្លូវ ៥៩៨ និងឡូតិ៍លេខ ១០ ផ្លូវ ១៧២១ ជូនក្រុមគ្រួសារលោក ព្រំ បូរ រួចរាល់ហើយ។

នៅក្រោយពេលបានទទួលដីចំនួន០៤ឡូតិ៍ ពីអាជ្ញាធរជាតិដោះស្រាយទំនាស់ដីធ្លី​ លោក ព្រំ បូរ មិនបានបែងចែកចំណែកអោយសមាជិកគ្រួសារខ្លួនទេ ។

លោកស្រី ព្រំ អូន ជាប្អួនស្រីបង្កេីតលោក ព្រំ បូ រ បានតាមទាដីចំណែករបស់ខ្លួនតាមនីតិវិធីតុលាការពីសាលាដំបូងរាជធានីភ្នំពេញរហូតដល់តុលាកាកំពូល។

តាមអំណាចសាលដីកាលេខ ៣១២(ផ) ចុះថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៥ របស់តុលាការកំពូល បានបែងចែកដីខាងលើសម្រេចបង្គាប់អោយឈ្មោះ ព្រំ បូរ ប្រគល់ដីទំហំ ២០ម៉ែត្រ គុណ ៦០ម៉ែត្រ អោយទៅឈ្មោះ ព្រំ អូន ស្មេីដីចំនួន ២ ឡូតិ៍ ជាក់ស្តែង គឺឡូតិ៍លេខ ១៣ ផ្លូវ ៥៩៨ និងឡូតិ៍លេខ ១០ ផ្លូវ ១៧២១ ព្រមទាំងបានចុះអនុវត្តសាលដីកា ស្ថាពរកាលពីថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៦ រួចហេីយ។ មិនត្រឹមតែប៉ុណ្ណោះ លោកស្រី តាំង ហៃថាំង ត្រូវជាម្តាយក្មេករបស់ឈ្មោះ ព្រំ បូរ តាមរយៈលិខិតចុះថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៦ ដាក់ជូនមករដ្ឋបាលខណ្ឌឫស្សីកែវ ប្តឹងទប់ស្កាត់ការចុះបញ្ជីធ្វេីប័ណ្ណកម្មសិទ្ធ(ប្លង់រឹង) លេីដីផ្ទះ និងដីចំនួន ៤ឡូតិ៍ ដែលមានឡូតិ៍ លេខ ៩, ១១,១៣ ផ្លូវ១៧១៩ និងឡូតិ៍លេខ១០ ផ្លូវ១៧២១ និងដីផ្ទះ១កន្លែងស្ថិតនៅផ្ទះលេខ១០១៤ ផ្លូវ៥៩៨ ស្ថិតក្នុងភូមិបឹងឈូក សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ជាបណ្តោះអាសន្នរង់ចាំការដោះស្រាយបែងចែកចំណែកដី និងផ្តល់ដីជូនគាត់សិន។

ក្នុងខ្លឹមសារពាក្យបណ្តឹងរបស់ឈ្មោះ តាំង ហៃ ថាំង បញ្ជាក់ថា “ នៅក្នុងចំណែកដីទាំង ៤ឡូតិ៍ មានចំណែករបស់នាងខ្ញុំ ព្រោះអាជ្ញាធរដកហូតដីរបស់នាងខ្ញុំ ដោយប្រាប់ថាប្រគល់ដី៤ឡូតិ៍ តាមរយៈគ្រួសារឈ្មោះ ព្រំ បូរ ជាអ្នកទទួលរួចហេីយ ដូចមានក្នុងសេចក្តីសម្រេចលេខ ០០៧/១៦ សសរ.អជដ ចុះថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៦ ប៉ុន្តែជាក់ស្តែងនាងខ្ញុំពុំទាន់ទទួលបានដីចំណុចណាមួយនៅឡេីយ ហេីយប្រឈមនឹងការរឹបអូសដីរបស់នាងខ្ញុំថែមទៀតផង “៕

COUNTACT US
Email : campost2022@gmail.com
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖ 017 32 36 36
អាសយដ្ឋាន ៖ ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
FOLLOW US
                     
        

Copyright @ 2017-2024, Campost.asia, campost2022@gmail.com