កម្មករកម្មការិនីរោងចក្រលានហ្វាហេងយូ ដែលមានទីតាំងស្ថិតក្នុងឃុំស្នាមព្រះ ស្រុកបាកាន ខេត្តពោធិ៍សាត់ នៅព្រឹកថ្ងៃទី៨ ខែកញ្ញា បាននាំគ្នាប្រមូលផ្តុំបិទផ្លូវជាតិលេខ៥ ដើម្បីទាមទារឲ្យថ្នាក់ដឹកនាំរោងចក្រដោះស្រាយបញ្ហាជម្លោះជាមួយមេរដ្ឋបាលម្នាក់ ដែលបុគ្គលម្នាក់នេះ បានប្រើប្រាស់ពាក្យសម្តីអសុរោះ ជេរប្រមាថ និងកាយវិកាមិនសមរម្យ រួមទាំងធាក់តុម៉ាស៊ីនដាក់កម្មករ។
អ្នកបកប្រែភាសាចិន និងជាមេរដ្ឋបាលរោងចក្រមួយនេះមានឈ្មោះ ផុង សុខា។ ហេតុអ្វីខ្មែរដូចតែគ្នា ក៏សម្បេីមដៃម្ល៉េះ? ក្រោយផ្ទុះការតវ៉ារហូតបិទផ្លូវជាតិនេះ ខាងរោងចក្រ បានសម្រេចបញ្ឈប់មេរដ្ឋបាលរូបនេះ ហេីយបងប្អូនកម្មករក៏សម្រេចបេីកផ្លូវជាតិឡេីងវិញ៕