ដោយសង្កេតឃើញថា ក្នុងមួយថ្ងៃៗចាប់ពីរសៀលថ្ងៃជ្រេ មានកូនកម្លោះក្រមុំដែលជាគូស្នេហ៍ ក្រុមសម្អាង និងជាងថតរូបជាច្រើនក្រុម បានប្រមូលផ្តុំមកថតរូបនៅព្រះលានជល់ដំរី តាមការជ្រើសរើសប្លង់ថត បច្ចេកទេសថតស្របទៅតាមពន្លឺ ព្រមទាំងទេសភាពដើម្បីទទួលបានរូបភាពកាន់តែស្រស់ស្អាត។
ការស្លៀកសម្លៀកបំពាក់ប្រពៃណីខ្មែរ ឬសម្លៀកបំពាក់អាពាហ៍ពិពាហ៍ និងសម័យ ដែលកំពុងពេញនិយមនៅព្រះលានជល់ដំរី សក្ដិសមបំផុតជាមួយផ្ទៃខាងក្រោយដែលមានប្រាសាទបុរាណ ធ្វើឱ្យរូបថតមើលទៅមានភាពរស់រវើក និងលេចធ្លោ៕