ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
រដ្ឋមន្ត្រីក្រសួងការពារជាតិ ផ្ដល់ថវិកាចំនួន២២លានរៀលសំរាប់បំពាក់ម៉ាស៊ីនចំរោះទឹកស្អាតនៅមន្ទីពេទ្យសំពៅលូន យោធភូមិភាគទី៥
ថ្ងៃទី ៖ 20-07-2026, ដោយ​​ Dara007 , 55 Views
                     
ភ្នំពេញៈ រដ្ឋមន្ត្រីក្រសួងការពារជាតិ បានផ្ដល់ថវិកាចំនួន២២លានរៀលសំរាប់បំពាក់ម៉ាស៊ីនចំរោះទឹកស្អាតនៅមន្ទីពេទ្យសំពៅលូន យោធភូមិភាគទី៥ ដើម្បីដោះស្រាយកង្វះទឹកស្អាតប្រើប្រាស់បរិភោគនិងដាំស្ល ជូនបុគ្គលិក យុទ្ធរបួស-ជំងឺ គ្រួសារយោធិន ប្រជាពលរដ្ឋដែលមកទទួលសេវាពិនិត្យព្យាបាលក្នុងមន្ទីរពេទ្យ និងអង្គភាពទ័ពកំពុងប្រតិបត្តិការជុំវិញ។

លោកឧត្តមសេនីយ៍ត្រី ប៊ុន ខេមរដ្ឋ អនុប្រធានក្រុមការងារចំពោះកិច្ច និងជាប្រធានលេខាធិការដ្ឋាន រួមដំណើរដោយនាយទាហានជាន់ខ្ពស់សមាជិកក្រុមការងារចំពោះកិច្ច ពីមន្ទីរពេទ្យព្រះកេតុមាលា នាយកដ្ឋានព័ត៌មាន និង នាយកដ្ឋានហិរញ្ញវត្ថុជាច្រើនរូបទៀត បាននាំយកថវិកាចំនួន២២លានរៀល ជាអំណោយដ៏ថ្លៃថ្លារបស់ លោក នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ទៅប្រគល់ជូនមន្ទីរពេទ្យសំពៅលូន យោធភូមិភាគទី៥ សំរាប់បំពាក់ម៉ាស៊ីនចំរោះទឹកស្អាត១គ្រឿង មានកំលាំងចំរោះ ៥០០លីត្រក្នុងមួយម៉ោង ដើម្បីដោះស្រាយកង្វះទឹកស្អាតប្រើប្រាស់បរិភោគនិងដាំស្ល ជូនបុគ្គលិក យុទ្ធរបួស-ជំងឺ គ្រួសារយោធិន ប្រជាពលរដ្ឋដែលមកទទួលសេវាពិនិត្យព្យាបាលក្នុងមន្ទីរពេទ្យ និងអង្គភាពទ័ពកំពុងប្រតិបត្តិការជុំវិញ។ លោកវរសេនីយឯក ងួន សុភី នាយកមន្ទីរពេទ្យយោធភូមិភាគទី៥ សំពៅលូន បានសម្ដែងក្តីរំភើបរីករាយ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះជំនួយជាថវិកាដ៏ថ្លៃថ្លារបស់ លោក នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ដែលបានផ្តល់ជូនដល់មន្ទីរពេទ្យសំពៅលូន យោធភូមិភាគទី៥ នាពេលនេះ ។

លោកវរសេនីយ៍ឯកបានចាត់ទុកថា ជំនួយឧបត្ថម្ភនេះពិតជាមានតម្លៃថ្លៃថ្លាណាស់សំរាប់សុខភាពយោធិន គ្រួសារយោធិនក៏ដូចជា ប្រជាពលរដ្ឋក្នុងមូលដ្ឋាន ពីព្រោះកន្លងមកនេះ អង្គភាពមន្ទីរពេទ្យយោធភូមិភាគទី៥សំពៅលូន ប្រើប្រាស់ទឹកអណ្តូងមានជាតិកំបោរច្រើន ដែលអាចធ្វើឱ្យប៉ះពាល់ដល់សុខភាព។

លោកវរសេនីយ៍ឯកក៏បានអោយដឹងថា បច្ចុប្បន្ន អង្គភាពមន្ទីរពេទ្យសំពៅលូន យោធភូមិភាគទី៥ មានបុគ្គលិក ជាង១០០នាក់ កំពុងបំពេញការងារ ទទួលពិនិត្យព្យាបាលជំងឺរបួសជូនដល់ទាំងយោធិននិងរួមទាំងពិនិត្យព្យាបាលជូនប្រជាពលរដ្ឋទូទៅផងដែរ ។ កន្លងមកអង្គភាពមន្ទីរពេទ្យតែងតែទទួលបានសំភារៈបរិក្ខាពេទ្យជាប្រចាំ ពីនាយកដ្ឋានសុខាភិបាលក្រសួងការពារជាតិ និងមន្ទីរពេទ្យព្រះកេតុមាលា ។

លោកឧត្តមសេនីយ៍ត្រី ប៊ុន ខេមរដ្ឋ អនុប្រធានក្រុមការងារចំពោះកិច្ចនិងជាប្រធានលេខាធិការដ្ឋាន ក្នុងនាមឯកឧត្តមឧត្តមសេនីយ៍ឯក លី កុសល រដ្ឋលេខាធិការក្រសួងការពារជាតិ និងជាប្រធានក្រុមការងារចំពោះកិច្ចក្រសួងការពារជាតិ បានមានមតិសំណេះសំណាលនិងនាំយកប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខប្រកបដោយក្តីនឹករលឹកនិងយកចិត្តទុកដាក់ខ្ពស់ពីសំណាក់ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ជូនដល់នាយទាហាន នាយទាហានរង ពលទាហាន ក្រុមវេជ្ជបណ្ឌិតក្រុមគ្រូពេទ្យនៃមន្ទីរពេទ្យយោធភូមិភាគទី៥ សំពៅលូន ។

ជាមួយការកោតសរសើរចំពោះលទ្ធផលការងារសំរេចបាននាពេលកន្លងមក លោកឧត្តមសេនីយ៍ត្រី ប៊ុន ខេមរដ្ឋ ក៏បានជំរុញអោយមន្ទីរពេទ្យសំពៅលូន យោធភូមិភាគទី៥ បន្តខិតខំយកចិត្តទុកដាក់បំពេញភារកិច្ច គោរពវិន័យកងទ័ព ក្រមសីលធម៌វិជ្ជាជីវៈ ពិនិត្យព្យាបាល ជំងឺរបួសជូនយោធិន ក្រុមគ្រួសារយោធិន ក៏ដូចជាប្រជាពលរដ្ឋទូទៅក្នុងមូលដ្ឋាន អោយបានល្អប្រសើរឡើងថែមទៀត៕  

COUNTACT US
Email : campost2022@gmail.com
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖ 017 32 36 36
អាសយដ្ឋាន ៖ ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
FOLLOW US
                     
        

Copyright @ 2017-2024, Campost.asia, campost2022@gmail.com