ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
រដ្ឋបាលរាជធានីភ្នំពេញ គ្រោងនឹងកែលម្អសួនដើមឈើមួយកន្លែងស្ថិតនៅភូមិព្រៃល្វាឡើងវិញ
ថ្ងៃទី ៖ 14-07-2026, ដោយ​​ Dara007 , 35 Views
                     
ភ្នំពេញៈ រដ្ឋបាលរាជធានីភ្នំពេញ ទទួលបានពីជនជាតិជប៉ុន ឱ្យសួនដើមឈើមួយកន្លែងស្ថិតនៅភូមិព្រៃល្វា សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ គ្រោងនឹងកែលម្អឡើងវិញ សំរាប់ឱ្យប្រជាពលរដ្ឋបានមកដើរលេងកំសាន្ត និងហាត់ប្រាណ ដើម្បីសុខភាព។

ដើម្បីឱ្យគម្រោងនេះលេញចេញជារូបរាងឆាប់ៗ នារសៀលថ្ងៃទី១៣ ខែកក្ដដា២០២៦នេះ លោក ឃួង ស្រេង អភិបាល នៃគណៈអភិបាល រាជធានីភ្នំពេញបានដឹកនាំមន្ត្រីជំនាញ និងអាជ្ញាធរខណ្ឌ សង្កាត់ ចុះពិនិត្យផ្ទាល់ និងបានណែនាំឱ្យកែលម្អ ទាំងការដាំដើមឈើបន្ថែម និងកែលម្អហេដ្ឋារចនាសម្ព័ន្ធមួយចំនួនផងដែរ។

លោក ឃួង ស្រេង បានមានប្រសាសន៍លើកឡើងថា៖ ទីតាំងខាងលើនេះត្រូវរៀបចំឱ្យបានស្អាត ដោយដើមឈើខ្លះ ត្រូវជ្រើសរើសដាំបន្ថែម និងកែលម្អបន្ទប់ទឹកឡើងវិញ។​ ចំពោះ​ប្រឡាយទឹកដែល​មានស្រាប់​ ត្រូវលែងត្រីគល់រាំង ត្រីរាជ និងត្រីមួយចំនួនទៀត។​ បន្ថែមពីនេះ ផ្លូវចូលដែលអមដោយដើមឈើធំៗស្រាប់ ត្រូវចាក់ជាផ្លូវបេតុងទទឹង ៨ម៉ែត្រ។

គម្រោងនេះអាចនឹងរួចរាល់ នៅបំណាច់ឆ្នាំ២០២៦ ឬដើមឆ្នាំ២០២៧។ ក្រោយកែលម្អឡើងវិញរួចរាល់ រដ្ឋបាលរាជធានីភ្នំពេញ​ នឹងសម្ពោធដាក់ជូនបងប្អូនប្រជាពលរដ្ឋបានចូលមកដើរលេងកំសាន្ត និងហាត់ប្រាណ ដើម្បីសុខភាព។ លោកក៏បានបញ្ជាក់ថា ទីតាំងនេះមានផ្ទៃដីជាង៣ហិចតា យើងត្រូវរៀបចំឱ្យមានធុង សំរាម និងមានបង់អង្គុយលេងផងដែរ។

គួរបញ្ជាក់ថា រដ្ឋបាលរាជធានីភ្នំពេញទទួលបានសួនដើមឈើខាងលើ ពីលោកស្រី មិឈិកូ កាន់ហ្សាគិ (MICHIKO KANSAKI) ភរិយារបស់លោក កូជិ កាន់ហ្សាគិ (KOJI KANZAKI) ជនជាតិជប៉ុន តាមរយៈការចុះហត្ថលេខាលើកិច្ចព្រមព្រៀងប្រគល់ជូនដោយលោកស្រី មិឈិកូ កាន់ហ្សាគិ (MICHIKO KANSAKI) និងរដ្ឋបាលរាជធានីភ្នំពេញ កាលពីថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២២។ លោក កូជិ កាន់ហ្សាគិ (KOII KANZAKI) ជាស្វាមីរបស់លោកស្រី មិឈិកូ កាន់ហ្សាគិ (MICHIKO KANSAKI) គាត់ស្រឡាញ់ប្រទេសកម្ពុជា ហើយក៏ស្រឡាញធម្មជាតិដែរ៕

COUNTACT US
Email : campost2022@gmail.com
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖ 017 32 36 36
អាសយដ្ឋាន ៖ ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
FOLLOW US
                     
        

Copyright @ 2017-2024, Campost.asia, campost2022@gmail.com