ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
សម្ដេចធិបតី ៖កម្ពុជាមិនចម្លងគោលនយោបាយពីប្រទេសណាមួយនោះឡើយ
ថ្ងៃទី ៖ 25-08-2026, ដោយ​​ Dara007 , 7 Views
                     
ក្រចេះៈ សម្ដេចធិបតី ប្រកាសថា កម្ពុជាមិនចម្លងគោលនយោបាយពីប្រទេសណាមួយនោះឡើយ បន្ទាប់ពីប្រទេសនីមួយៗមានស្ថានភាព និងកំណែទម្រង់គោលនយោបាយខុសៗគ្នា។ការប្រកាសរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៦ ក្នុងឱកាសអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងពិធីសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការកំណាត់ផ្លូវជាតិលេខ៧៣ ផ្លូវខេត្តលេខ៣៧៧ និងផ្លូវខេត្តលេខ៣៧៧A ក្រោមឥណទានសម្បទានពីធនាគារពិភពលោក ស្ថិតនៅក្រុងក្រចេះ ខេត្តក្រចេះ។ សម្តេចធិបតី អះអាងថា កំណែទម្រង់រដ្ឋបាលសាធារណៈ កម្ពុជាអត់យកតាមប្រទេសវៀតណាម ចិន ឬឥណ្ឌានោះទេ ប៉ុន្ដែអ្វីដែលកម្ពុជា ជ្រើសយករូបមន្តណា ដែលសិក្សាថាត្រូវ បង្កើនប្រសិទ្ធភាព ប្រសិទ្ធផលសម្រាប់ជាតិ និងប្រជាជន។

សម្តេចធិបតី បន្ដថា ការធ្វើកំណែទម្រង់រដ្ឋបាលសាធារណៈ មិនត្រូវនិយាយតែតួលេខទេ តែត្រូវមើលពីប្រសិទ្ធភាព និងប្រសិទ្ធផល។ ក្នុងនោះ ប្រទេសមួយចំនួនដូចជាឥណ្ឌូនេស៊ី អាហ្វ្រិកខាងត្បូង និងឥណ្ឌាជាដើម សុទ្ធតែបានពង្រីកប្រព័ន្ធរដ្ឋបាលសាធារណៈ។ ទន្ទឹមនឹងនេះ សម្ដេចធិបតី គូសបញ្ជាក់ថា ការកែទម្រង់ថ្មីៗនៅប្រទេសវៀតណាម ក្នុងនោះកាត់ពី១៨ក្រសួងមកនៅ១៤ក្រសួង កាត់ពី ៦៣ខេត្ត មក៣៨ខេត្ត តែវៀតណាមខុសពីកម្ពុជា កម្ពុជាវិមជ្ឈការ យើងពង្រីករុញសេវាឱ្យដល់មូលដ្ឋាន ប៉ុន្ដែវៀតណាម វិមជ្ឈការ ៦៣ខេត្តរួមខេត្តមួយចំនួនដាក់ក្រោមតែមួយហើយដំណើរការ។

«ប្រទេសនីមួយៗមុនគេដូរ យើងមិនអាចទៅចម្លងពីគេទេ គឺត្រូវមើលពីស្ថានភាព គោលនយោបាយណាត្រូវពេលណា សឹង្ហបុរីពេលមុន ប្រទេសយើងបច្បុប្បន្នស្ថានភាពប្រជាពលរដ្ឋយើង ត្រូវបណ្ដុះបណ្ដាលតើដូចសឹង្ហបុរីពេលណាហើយមើលរូបមន្ដពេលនោះ សឹង្ហបុរីការបណ្ដុះបណ្ដាលគេខ្ពស់ជាងយើង ព្រោះបងប្អូនយើងខ្លះអារឿងចម្លងពីគេនិង យកអាណាដែលទំនើបជាងគេបំផុត ហើយយកទំនើបប្រទេសគេ មកដាក់ប្រទេសយើងវាអត់ត្រូវ ហើយត្រូវមើលគ្រប់កាលៈទេសៈ ហើយការកែទម្រង់នៅប្រទេសវៀតណាម ក្នុងនោះកាត់ពី១៨ក្រសួងមកនៅ១៤ក្រសួង កាត់ពី ៦៣ខេត្ត មក៣៨ខេត្ត អ៊ីចឹងយើងត្រូវកាត់ខេត្ដ៤នៃភាគឦសាននេះបង្រួមទុកតែមួយទៅ អ៊ីចឹងសេវាអត់ដល់ដៃពលរដ្ឋកាន់តែឆ្ងាយ កន្លងទៅវិមជ្ឍការតូចៗ ដើម្បីពង្រាយសេវាឱ្យដល់ពលរដ្ឋ រឿងរូបមន្ដខុសគ្នា។

 សម្តេចធិបតីបន្ថែមថា គោលនយោបាយរបស់រាជរដ្ឋាភិបាល មិនមែនដាក់មកស្ដាប់ឱ្យពិរោះនោះទេ គឺគិតគូរកំណើនសេដ្ឋកិច្ច និងមានភាពធន់ ។

សម្ដេចធិបតី បានបន្តប្រកាសស្វាគមន៍ចំពោះអ្នកវិភាគ និងអ្នកបញ្ចេញមតិពិតប្រាកដជូនរាជរដ្ឋាភិបាល ដើម្បីផ្ដល់ជាគំនិតជួយលើការអភិវឌ្ឍសង្គមជាតិកម្ពុជាទាំងមូលផងដែរ៕

COUNTACT US
Email : campost2022@gmail.com
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖ 017 32 36 36
អាសយដ្ឋាន ៖ ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
FOLLOW US
                     
        

Copyright @ 2017-2024, Campost.asia, campost2022@gmail.com