ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
សម្តេចធិបតីបញ្ជាក់ជាថ្មីថា គ្មានការកែទម្រង់ និងលុបក្រសួងណាមួយនោះទេ
ថ្ងៃទី ៖ 25-08-2026, ដោយ​​ Dara007 , 2 Views
                     
ក្រចេះៈ សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ជាថ្មីថា គ្មានការកែទម្រង់ និងលុបក្រសួងណាមួយនោះទេ ដើម្បីជៀសវៀងមន្រ្ដីមានការយល់ច្រឡំតាមអ្នកវិភាគស៊ីអារម្មណ៍មួយចំនួន។ការបញ្ជាក់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៦ ក្នុងឱកាសអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងពិធីសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការកំណាត់ផ្លូវជាតិលេខ៧៣ ផ្លូវខេត្តលេខ៣៧៧ និងផ្លូវខេត្តលេខ៣៧៧A ក្រោមឥណទានសម្បទានពីធនាគារពិភពលោក ស្ថិតនៅក្រុងក្រចេះ ខេត្តក្រចេះ។

សម្ដេចធិបតី បញ្ជាក់ជាថ្មីថា តាំងពីដើមអាណត្តិ រហូតមកដល់ពេលនេះ រដ្ឋាភិបាលអត់មានគម្រោងការកាត់បន្ថយ ឬបង្កើនក្រសួងស្ថាប័ននោះទេ ប៉ុន្ដែអ្វីដែលសំខាន់ គឺយើងប្រកាន់ជំហរ ព្រឹងជាជាងពង្រីក ដោយពង្រឹងស្ថាប័ន ក្រសួងនីមួយៗ តាមរយៈការធ្វើវិភាគមុខងារ និងកែទម្រង់ ទី១ ពង្រឹងរចនាសម្ព័ន្ធ ទី២ពង្រឹងមុខងារ ទី៣ពង្រឹងធនធានមនុស្ស ។ សម្ដេចធិបតី គូសបញ្ជាក់ថា ការពង្រីកក្រសួង ឬបង្រួមក្រសួង ទីមួយមកពីកត្តានយោបាយ ឬទិសដៅនយោបាយ ប្រទេសខ្លះត្រូវបង្រួម ដើម្បីបង្ហាញឆន្ទៈនយោបាយថា គាត់ធ្វើកំណែទម្រង់ ចំណែកប្រទេសពង្រីកដោយសារប្រទេសមានបក្សច្រើនជាដើម។

ប៉ុន្ដែវាមានហេតុផលបច្ចេកទេសជាច្រើនទៀត ដូចជា កាត់បង្រួមខ្លី កាត់បន្ថយការជាន់គ្នា កាត់បន្ថយនីតិវិធី ជួយសន្សំប្រាក់ ជួយសន្សំមន្រ្ដី។ ចំណែកពង្រីក បង្កើននូវជំនាញអាទិភាពសំខាន់មួយចំនួន។ សម្ដេចធិបតី ប្រកាសថា កម្ពុជាមិនចម្លងគោលនយោបាយរបស់ប្រទេសគេនោះទេ មិនមែនប្រទេសវៀតណាមបង្រួមក្រសួង ហើយការកែទម្រង់របស់យើងគឺផ្អែកទៅលើអភិក្រម «ពង្រឹងមិនពង្រីក»។

« អភិក្រមដែលរដ្ឋាភិបាលកម្ពុជាធ្វើការកំណែទម្រង់នៅក្នុងអាណត្តិទី៧នេះ ចំពោះមុខគឺយើងមិនសួរថាតើក្រសួងច្រើនឬតិចទេ។ ម៉ោងស្មើនេះ គឺអត់សួរថាច្រើនឬតិចទេ ព្រោះតាមបទពិសោធន៍ដែលខ្ញុំលើកប៉ុន្មានប្រទេសនោះ គឺខុសគ្នារួចទៅហើយខ្លះបង្កើន ខ្លះបន្ថយ ដូច្នេះយើងអត់សួរទេ។ អ្វីដែលយើងសួរបច្ចុប្បន្ន យើងសួរថា តើក្រសួង ស្ថាប័នដែលមានស្រាប់នេះ រៀបចំបានមានប្រសិទ្ធភាពឬនៅ? ឥឡូវដាក់ទិសដៅកំណែទម្រង់ គឺសួរសំណួរនេះ។ តើគាត់រៀបចំក្រសួងនេះ ធំក្បាល ជើងតូចឬយ៉ាងម៉េច? តើក្រសួងនេះការងារជាន់ជាមួយក្រសួងផ្សេងទៀតឬយ៉ាងម៉េច? តើផ្ទៃក្នុងក្រសួងនោះនាយកដ្ឋាននីមួយៗរៀបចំត្រូវឬនៅ? ឬមួយក៏វាលើសឬខ្វះយ៉ាងម៉េច? នេះគឺជាអភិក្រមរបស់កម្ពុជា»៕

COUNTACT US
Email : campost2022@gmail.com
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖ 017 32 36 36
អាសយដ្ឋាន ៖ ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
FOLLOW US
                     
        

Copyright @ 2017-2024, Campost.asia, campost2022@gmail.com