ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
ពលរដ្ឋជាង១ម៉ឺនគ្រួសារនៅខេត្តចំនួន៤ កំពុងរងផលប៉ះពាល់ជំនន់ទន្លេមេគង្គ
ថ្ងៃទី ៖ 24-08-2026, ដោយ​​ Dara007 , 29 Views
                     
ភ្នំពេញៈ អ្នកនាំពាក្យគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយបានថ្លែងថា គ្រោះទឹកជំនន់នៅតាមដងទន្លេមេគង្គ បានជនលិចជាខ្លាំងនៅតាមបណ្តាខេត្តចំនួន៤ដែលធ្វើឱ្យប៉ះពាល់ដល់ការរស់នៅរបស់ប្រជាពលរដ្ឋប្រមាណជាចំនួន១៣,៦៨៨ គ្រួសារ ។

លោក សុទ្ធ គឹមកុលមុន្នី អ្នកនាំពាក្យគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយបានប្រាប់ឱ្យដឹងនៅព្រឹកថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៦ថា ក្នុងរយៈពេលប៉ុន្មានថ្ងៃមកនេះ ស្ថានភាពទឹកជំនន់នៅតាមដងទន្លេមេគង្គបានកើតឡើងនៅខេត្តចំនួន៤រួមមាន ៖ ខេត្តក្រចេះ ស្ទឹងត្រែង ត្បូងឃ្មុំ និងកំពង់ចាម ស្មើនឹង១៥ ក្រុង-ស្រុក និង៧២ ឃុំ-សង្កាត់ ដោយផលប៉ះពាល់សរុបលើប្រជាពលរដ្ឋ ប្រមាណជាចំនួន ១៣,៦៨៨ គ្រួសារ , ជម្លៀសពលរដ្ឋប្រមាណជាចំនួន ១,៥៥១ គ្រួសារ , ផ្ទះ ប្រមាណជា ៩,២១២ ខ្នង និងស្រូវ ប្រមាណជាចំនួន ៤,៣៧៣ ហិកតា។ លោកបញ្ជាក់ថា ចំពោះខេត្តរងប៉ះពាល់ខ្លាំងជាងគេ គឺខេត្តក្រចេះ ប៉ះពាល់ប្រជាពលរដ្ឋ ប្រមាណជាចំនួន៧,៩៣៤ គ្រួសារ និងខេត្តត្បូងឃ្មុំ ប្រមាណជាចំនួន៣,៩៥១គ្រួសារ ។

ក្នុងប៉ុន្មានថ្ងៃមកនេះ គិតត្រឹមព្រឹកថ្ងៃទី២៤ សីហា ដូចដែលយើងបានដឹងស្រាប់ហើយថា ស្ថានភាពទឹកទន្លេមេគង្គបានហក់ឡើងខ្ពស់ឈានដល់កម្រិតប្រកាសអាសន្ន និងប្រកាសអាសន្នធ្វើឱ្យលិចខេត្តចំនួន៤”។

បើតាមលោកបន្ថែមថា ចំពោះវិធានការចុះអន្តរាគមន៍សម្រាប់ប្រជាពលរដ្ឋ គឺគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានត្រៀមលក្ខណៈរួចជាស្រេចសហការជាមួយអាជ្ញាធរពាក់ព័ន្ធ ដើម្បីធ្វើយ៉ាងណាចុះជួយពួកគាត់ឱ្យបានទាន់ពេលវេលា ប្រសិនបើមានហានិភ័យណាមួយកើតឡើង ៕

COUNTACT US
Email : campost2022@gmail.com
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖ 017 32 36 36
អាសយដ្ឋាន ៖ ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
FOLLOW US
                     
        

Copyright @ 2017-2024, Campost.asia, campost2022@gmail.com