ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
មន្រ្ដីជាន់ខ្ពស់ក្រសួងសុខាភិបាល៖ កាធ្វើរោគវិនិច្ឆ័យ ឱ្យបានលឿនរាល់ករណីកុមារមានក្តៅខ្លួន និងការតាមដានអ្នកជំងឺយ៉ាងហ្មត់ចត់ជាកិច្ចការសំខាន់បំផុតនេះជំងឺគ្រុនឈាមក្នុងរដូវវស្សា
ថ្ងៃទី ៖ 10-07-2026, ដោយ​​ Dara007 , 42 Views
                     
ភ្នំពេញៈ មន្រ្ដីជាន់ខ្ពស់ក្រសួងសុខាភិបាលណែនាំឱ្យគ្រូពេទ្យ កាធ្វើរោគវិនិច្ឆ័យ ឱ្យបានលឿនរាល់ករណីកុមារមានក្តៅខ្លួន និងការតាមដានអ្នកជំងឺយ៉ាងហ្មត់ចត់ជាកិច្ចការសំខាន់បំផុតនេះជំងឺគ្រុនឈាម ដែលអាចមាននិន្នាការកើនឡើងក្នុងរដូវវស្សា ដើម្បីកាត់បន្ថយការឈឺធ្ងន់ធ្ងរ អត្រាស្លាប់របស់អ្នកជំងឺគ្រុនឈាម ជាពិសេសក្នុងចំណោមស្ត្រីដែលមានផ្ទៃពោះ។

ក្នុងការដឹកនាំក្រុមការងារសុខាភិបាល ប្រជុំលើប្រធានបទ «ស្តីពីការបន្តផ្តល់អាទិភាពពង្រឹងសមត្ថភាពគ្រូពេទ្យផ្តល់សេវាថែទាំព្យាបាលជំងឺគ្រុនឈាម នៅតាមមូលដ្ឋានសុខាភិបាល ទាំងសាធារណៈ និងឯកជន» ដើម្បីសុវត្ថិភាពអ្នកជំងឺ ឈានឆ្ពោះទៅកាត់បន្ថយអត្រាឈឺធ្ងន់ និងអត្រាមរណៈភាពឱ្យបានកម្រិតទាបបំផុត ដែលបណ្តាលមកពីជំងឺគ្រុនឈាម កាលពីថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២៦ លោកស្រី សាស្ត្រាចារ្យ អ៊ឹម សិទ្ធិការ្យ រដ្ឋលេខាធិការក្រសួងសុខាភិបាលបានឱ្យដឹងថា កិច្ចប្រជុំនេះ គឺផ្តោតការយកចិត្តទុកដាក់យ៉ាងខ្លាំងទៅលើប្រសិទ្ធភាពការធ្វើរោគវិនិច្ឆ័យ ឱ្យបានឆាប់រហ័ស និងការគ្រប់គ្រងថែទាំជំងឺគ្រុនឈាម ប្រកប ដោយសុវត្ថិភាពគ្មានហានិភ័យដល់អាយុជីវិតអ្នកជំងឺ។

ក្នុងបទអន្តរាគមន៍ លោកស្រីសាស្រ្តាចារ្យ បានរំលេចថាការយកចិត្តទុកដាក់ធ្វើរោគវិនិច្ឆ័យ ឱ្យបានលឿនរាល់ករណីកុមារមានក្តៅខ្លួន និងការតាមដានអ្នកជំងឺយ៉ាងហ្មត់ចត់ជាកិច្ចការសំខាន់បំផុត ដែលកាត់បន្ថយការឈឺធ្ងន់ធ្ងរ អត្រាស្លាប់របស់អ្នកជំងឺគ្រុនឈាម ជាពិសេសក្នុងចំណោមស្ត្រីដែលមានផ្ទៃពោះ។

កិច្ចប្រជុំក៏បានសង្កត់ធ្ងន់លើការគ្រប់គ្រងជំងឺ តាមរយៈការប្រើប្រាស់សេរ៉ូម កម្រឹតជាតិទឹកផ្តល់ជូនឱ្យបានត្រឹមត្រូវ និងការគ្រប់គ្រងស្ថានភាពលំបាកៗទាំងឡាយ។

សូមបញ្ជាក់ថា កិច្ចប្រជុំនេះ មានអ្នកចូលរួមសរុបចំនួន ១០០រូប មកពីមន្ទីរពេទ្យគន្ធបុប្ផា មន្ទីរពេទ្យជ័យវរ្ម័នទី៧ សៀមរាប មជ្ឈមណ្ឌលជាតិគាំពារមាតា និងទារក និងមជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺគ្រុនចាញ់ ប៉ារ៉ាស៊ីតសាស្ត្រ និងបាណកសាស្ត្រ៕

COUNTACT US
Email : campost2022@gmail.com
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖ 017 32 36 36
អាសយដ្ឋាន ៖ ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
FOLLOW US
                     
        

Copyright @ 2017-2024, Campost.asia, campost2022@gmail.com