ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
អតីតពលករថៃ អំពាវនាវពលករដទៃទៀតចូលរួមធ្វើតេស្ត RPL ដើម្បីទទួលស្គាល់ជំនាញជាផ្លូវការ
ថ្ងៃទី ៖ 10-07-2026, ដោយ​​ Dara007 , 42 Views
                     
ភ្នំពេញៈ អតីតពលករខ្មែរដែលបានត្រឡប់មកពីប្រទេសថៃ បានអំពាវនាវដល់អតីតពលករ​ដទៃទៀតមក​ចុះឈ្មោះធ្វើ​តេស្តទទួល​ស្គាល់​ជំនាញពីមុន(RPL) ដោយសារវាជាយន្តការដ៏សំខាន់ទទួលបានវិញ្ញាបនប័ត្របញ្ជាក់ពីចំណេះដឹង ជំនាញ និងបទពិសោធការងារដែល​មានស្រាប់ ​ជាពិសេសវាក៏ជាកូនសោបើកទ្វារទៅកាន់ទីផ្សារការងារ​ និងបង្កើនប្រាក់ចំណូលកាន់តែប្រសើរថែមទៀត។

លោក ទុយ វិទូ អតីតពលករខ្មែរ ដែលបានមកចុះឈ្មោះធ្វើតេស្ត RPL លើមុខជំនាញរៀបចំប្រព័ន្ធទឹក និងអគ្គិសនីបាននិយាយថា លោកបានទទួលដំណឹងនេះពីមិត្តភក្ដិដែលបានមកធ្វើតេស្ត និងទទួលបានវិញ្ញាបនប័ត្ររួចហើយ។ ដូច្នេះលោកមានការចាប់អារម្មណ៍ និងបន្តការរៀនជំនាញថែមទៀត ដើម្បីបង្កើនចំណេះដឹងផង និងចង់បានការងារសមរម្យផងដែរ។

លោកបង្ហាញអារម្មណ៍សប្បាយរីករាយដែលបានមកចូលរួមធ្វើតេស្ត RPL ដើម្បីទទួលបានការបញ្ជាក់ពីជំនាញរបស់ខ្ញុំ ព្រោះកម្មវិធីនេះពិតជាមានសារៈសំខាន់ខ្លាំងណាស់សម្រាប់ពួកខ្ញុំជាពលករ ហើយមិនបានសិក្សាជំនាញនៅសាលាទូទៅ។ ខ្ញុំសូមអំពាវនាវដល់បងប្អូនយើងដែលមិនទាន់បានមកចុះឈ្មោះធ្វើតេស្ត គួតែប្រញាប់មកចុះឈ្មោះ ដើម្បីទទួលបានវិញ្ញាបនប័ត្របញ្ជាក់ជំនាញយកទៅប្រើប្រាស់ជាផ្លូវការ»។

អតីតពលករខ្មែរម្នាក់ទៀត លោក​ សួន វណ្ណា បាននិយាយថា លោកបានមកធ្វើតេស្តជំនាញរៀបចំបណ្ដាញអគ្គិសនី ព្រោះលោកបានធ្លាប់ធ្វើការងារទាក់ទងការរៀបចំបណ្ដាញអគ្គិសនីនៅក្នុងប្រទេសថៃ ហើយលោកក៏មានបទពិសោធន៍រយៈពេល ៦ឆ្នាំមកហើយ ប៉ុន្ដែមិនទាន់មានវិញ្ញាបនប័ត្រសម្រាប់បញ្ជាក់ជំនាញរបស់លោកទេ។ លោកសប្បាយចិត្តណាស់មានវិញ្ញាបនប័ត្របញ្ជាក់ពីជំនាញរបស់ខ្ញុំដែរ គឺធ្វើឱ្យខ្ញុំមានភាពងាយស្រួលក្នុងការស្វែងរកការងារធ្វើ។

ក​ន្លងមក ពេលខ្ញុំទៅរកការងារធ្វើខាងក្រុមហ៊ុនតែងតែសួរនាំពីសញ្ញាប័ត្រ ឬវិញ្ញាបនប័ត្របញ្ជាក់ពីជំនាញរបស់ខ្ញុំ តែពេលហ្នឹងខ្ញុំអត់មានទេ ចឹងក្រុមហ៊ុនគេមិនទទួលយកខ្ញុំឱ្យចូលធ្វើការងារទេ។ លោក ស៊ុន មេសា អ្នកនាំពាក្យនៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានបញ្ជាក់ថា អតីតពលករខ្មែរ ដែលបានត្រឡប់មកពីប្រទេសថៃ អាចចុះឈ្មោះធ្វើតេស្ត​ RPL បានតាម ៤ វិធី ដើម្បីទទួលបានលិខិតបញ្ជាក់ជំនាញផ្លូវការ ដែលអាចប្រើប្រាស់ក្នុងការស្វែងរកការងារល្អប្រសើរ និងបង្កើនប្រាក់ចំណូល​ខ្ពស់។

លោកបន្តថា វិធីទាំង៤នោះរួមមាន ទី១. ចុះឈ្មោះដោយផ្ទាល់នៅមជ្ឈមណ្ឌលវាយតម្លៃសមត្ថភាពទាំង ៩កន្លែងក្នុងម៉ោងធ្វើការ, ទី២. ចុះឈ្មោះតាមប្រព័ន្ធអនឡាញតាមអាសយ​ដ្ឋាន https://erpl.mlvt.gov.kh (https://erpl.mlvt.gov.kh/), ទី៣. ទំនាក់ទំនងតាមប្រព័ន្ធឆ្លើយតបបន្ទាន់(Hotline) លេខ ១២៩៧ និងទី៤. ការស្គែនឃ្យូរកូដ(QR Code)៕

COUNTACT US
Email : campost2022@gmail.com
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖ 017 32 36 36
អាសយដ្ឋាន ៖ ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
FOLLOW US
                     
        

Copyright @ 2017-2024, Campost.asia, campost2022@gmail.com