ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
ប្រាសាទអង្គរវត្ត កំពុងបន្តជួសជុលពង្រឹងរចនាសម្ព័ន្ធស្រះទឹកខាងជើង
ថ្ងៃទី ៖ 10-07-2026, ដោយ​​ Dara007 , 54 Views
                     
សៀមរាបៈ ក្រុមការងារជំនាញនៃអាជ្ញាធរជាតិអប្សរា កំពុងបន្តជួសជុលកាំជណ្តើរ និងច្រាំងស្រះទឹកខាងជើង របស់ប្រាសាទអង្គរវត្ត ដើម្បីសង្គ្រោះរចនាសម្ព័ន្ធបុរាណ ដែលកំពុងរងការខូចខាត និងលើកតម្លៃទេសភាពឡើងវិញ។

ដំណើរការជួសជុលដំណាក់កាលទី៦នេះ បានចាប់ផ្តើមតាំងពីពាក់កណ្ដាលខែឧសភា ឆ្នាំ២០២៦ ហើយគ្រោងនឹងបញ្ចប់នៅក្នុងឆ្នាំ២០២៦នេះ។ លោកស្រី ភិន វិជ្ជាសុច្ចរ៉ា មន្ត្រីបច្ចេកទេសនាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យា នៃអាជ្ញាធរជាតិអប្សរា មានប្រសាសន៍ថា បច្ចុប្បន្នក្រុមការងាររបស់លោកស្រី កំពុងជួសជុលកាំជណ្ដើរ និងច្រាំងស្រះទឹកខាងជើងរបស់ប្រាសាទអង្គរវត្ត ក្នុងដំណាក់កាលទី៦ ដែលមានប្រវែង ៥៦ម៉ែត្រ ជាដំណាក់កាលបញ្ចប់។

បច្ចុប្បន្ននេះ រចនាសម្ព័ន្ធស្រះទឹកខាងជើងរបស់ប្រាសាទអង្គរវត្ត បានរងការខូចខាត មានកំណកដីច្រើន ធ្វើឱ្យបាត់រូបរាងដើមរបស់ស្រះ កាំជណ្តើរស្រះជាច្រើនក៏កប់បាត់ក្នុងដី ថ្មច្រាំងខ្លះក៏ខូចខាតដោយសារតែបៀមទឹក ធ្វើឱ្យថ្មឆាប់ពុកផុយ ថែមទាំងរងកម្តៅថ្ងៃជាមួយនិងទឹកក្តៅសើមៗ បណ្តាលឱ្យថ្មភក់ងាយនឹងបាក់បែក។

កន្លែងខ្លះបានបាត់ថ្ម ធ្វើឱ្យមានចន្លោះប្រហោង ជាហេតុបណ្តាលឱ្យទឹកហូរនាំដីច្រោះចូលទៅក្នុងស្រះក៏មាន។ ក្រុមអ្នកជំនាញរបស់អាជ្ញាធរជាតិអប្សរា បានប្រើបច្ចេកទេសជួសជុល ដំបូងដោយរុះរើថ្មជាស្រទាប់ៗ ហើយរំកិលទៅដាក់នៅទីតាំងផ្សេង ដើម្បីងាយស្រួលក្នុងការជួសជុល បន្ទាប់មកត្រូវក្រាលស្បៃ ដែលមានតួនាទីសំខាន់ណាស់ក្នុងការជួយទប់ដីកុំឱ្យហូរច្រោះ។ ការជួសជុលពង្រឹងរចនាសម្ព័ន្ធស្រះទឹកខាងជើង ប្រាសាទអង្គរវត្ត បានចាប់ផ្តើមការងារស្រាវជ្រាវតាំងពីឆ្នាំ២០១៩មក។

មុននឹងធ្វើការជួសជុលដំណាក់កាលនីមួយៗ គឺក្រុមអ្នកជំនាញ បានរៀបចំការងារជាច្រើន ដូចជា កំណាយសិក្សាស្រាវជ្រាវពីស្ថានភាពដើមរបស់វា រួចសម្រង់ប្លង់គ្រប់ជ្រុងជ្រោយ សិក្សាប្លង់ រៀបចំឯកសារឆ្លងគណៈកម្មាធិការអន្តរជាតិអាយស៊ីស៊ី-អង្គរ និងសំបូរព្រៃគុក ដើម្បីការគាំទ្រ ហើយមុនជួសជុលគណៈកម្មាធិការICC-Angkor/Sambor Prei Kuk ក៏បានតម្រូវឱ្យសិក្សារចនាសម្ព័ន្ធ និងវិភាគការខូចខាតជាមុនផងដែរ៕

COUNTACT US
Email : campost2022@gmail.com
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖ 017 32 36 36
អាសយដ្ឋាន ៖ ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
FOLLOW US
                     
        

Copyright @ 2017-2024, Campost.asia, campost2022@gmail.com