ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
សម្តេចតេជោ៖ រ៉ែកម្រមាននៅស្ទឹងត្រែង ដូចនៅប្រទេសអ៊ុយក្រែនដែរ ដែលអាម៉េរិកចង់បាន
ថ្ងៃទី ៖ 09-07-2026, ដោយ​​ Dara007 , 70 Views
                     
ស្ទឹងត្រែងៈ សម្តេចតេជោ ហ៊ុន សែនថ្លែងថា កម្ពុជា មិនទាន់សិក្សាទេ ប៉ុន្តែរ៉ែកម្រមាននៅស្ទឹងត្រែង ដែលរ៉ែទាំងនោះ ដូចនៅប្រទេសអ៊ុយក្រែនដែរ ដែលអាម៉េរិកចង់បាន និងយកចិត្តទុកដាក់ខ្លាំង។ ការថ្លែងរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានេះ ក្នុងឱកាសអញ្ជើញសំណេះសំណាលជាមួយក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និងថ្នាក់ដឹកនាំមន្ទីរ អង្គភាពនានា ជុំវិញខេត្តស្ទឹងត្រែង នៅព្រឹកថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៦។ សូមបញ្ជាក់ថា រ៉ែកម្រនៅអ៊ុយក្រែន មានលីចូម ដែលគេស្គាល់ថា “មាសស” ជារ៉ែដ៏សំខាន់សម្រាប់ផលិតថ្មរថយន្តអគ្គិសនី និងឧបករណ៍ផ្ទុកថាមពលបៃតង, រ៉ែទីតានីញ៉ូម ជាលោហៈធាតុដែលមានទម្ងន់ស្រាល ប៉ុន្តែរឹងមាំខ្លាំង និងធន់នឹងកម្តៅខ្ពស់។ វាជាវត្ថុធាតុដើមមិនអាចខ្វះបានក្នុងឧស្សាហកម្មយោធា និងអាកាសចរណ៍ (ដូចជាការផលិតយន្តហោះចម្បាំង គ្រាប់រំសេវ និងយានអវកាស)៕
COUNTACT US
Email : campost2022@gmail.com
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖ 017 32 36 36
អាសយដ្ឋាន ៖ ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
FOLLOW US
                     
        

Copyright @ 2017-2024, Campost.asia, campost2022@gmail.com