ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
ខណ្ឌមានជ័យ អំពាវនាវអាជីវករផ្សារស្ទឹងមានជ័យ ចាប់ផ្តេីមរុះរេីតូបចាប់ពីថ្ងៃទី១៧ សីហា ឆ្នាំ២០២៦តទៅ
ថ្ងៃទី ៖ 19-08-2026, ដោយ​​ Dara007 , 47 Views
                     
ភ្នំពេញៈ ខណ្ឌមានជ័យ បានអំពាវនាវអាជីវករផ្សារស្ទឹងមានជ័យ ចាប់ផ្តេីមរុះរេីតូបចាប់ពីថ្ងៃទី១៧ សីហា ឆ្នាំ២០២៦តទៅ ដើម្បីនេះដើម្បីរក្សាបាននូវសណ្តាប់ធ្នាប់របៀបរៀបរយ កាត់បន្ថយជាអតិបរមានូវគ្រោះថ្នាក់ដោយចៃដន្យ និងបញ្ជៀសការរាំងស្ទះការងារសាងសង់។

រដ្ឋបាលខណ្ឌមានជ័យ សូមជម្រាបជូនដំណឹងដល់បងប្អូនអាជីវករដែលកំពុងលក់ដូរនៅក្នុងផ្សារស្ទឹងមានជ័យ ស្ថិតនៅផ្លូវព្រះមុនីរ៉េត ភូមិថ្មី សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ឱ្យបានជ្រាបថា៖ ផ្សារស្ទឹងមានជ័យ ត្រូវបានសាងសង់ឡើងនៅក្នុងឆ្នាំ១៩៦០ ដោយដំបូលផ្សារត្រូវបានសាងសង់ឡើងអំពីឈើប្រកក្បឿង ដែលគិតមកត្រឹមបច្ចុប្បន្នមានអាយុកាល ៦៦ឆ្នាំហើយ ដោយពេលនេះដំបូលផ្សារមានសភាពចាស់ទ្រុឌទ្រោមខ្លាំង ដែលបានបង្កការលំបាក និងហានិភ័យដល់អាជីវករ និងអតិថិជនដែលចេញ-ចូលផ្សារផងដែរ។

រដ្ឋបាលខណ្ឌមានជ័យ សូមពុកម៉ែបងប្អូនចាប់ផ្តេីមរុះរេីតូបចាប់ពីថ្ងៃទី១៧ សីហា ឆ្នាំ២០២៦តទៅ ការអនុវត្តគម្រោងនឹងត្រូវចាប់ផ្តើមពីថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៦ ខាងមុខនេះ ដូច្នេះដើម្បីរក្សាបាននូវសណ្តាប់ធ្នាប់របៀបរៀបរយ កាត់បន្ថយជាអតិបរមានូវគ្រោះថ្នាក់ដោយចៃដន្យ និងបញ្ជៀសការរាំងស្ទះការងារសាងសង់នេះ រដ្ឋបាលខណ្ឌមានជ័យ ស្ទើសុំឲ្យបងប្អូនអាជីវករ និងម្ចាស់អាជីវកម្មពាក់ព័ន្ធ ត្រូវចូលរួមសហការបង្កលក្ខណៈងាយស្រួលដល់ក្រុមការងារសាងសង់ឲ្យបានរលូន និងទទួលបានលទ្ធផលតាមការគ្រោងទុក៕

COUNTACT US
Email : campost2022@gmail.com
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖ 017 32 36 36
អាសយដ្ឋាន ៖ ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
FOLLOW US
                     
        

Copyright @ 2017-2024, Campost.asia, campost2022@gmail.com