ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
សម្ដចធិបតី ប្រកាសស្វាគមន៍ចំពោះអ្នកនយោបាយទាំងអស់ ដែលមានបំណងចូលមកបង្រួបបង្រួមពិតប្រាកដប្រកបដោយវប្បធម៌សន្ទនា ភាពស្មោះត្រង់ និងការឯកភាពជាតិ
ថ្ងៃទី ៖ 19-08-2026, ដោយ​​ Dara007 , 63 Views
                     
ភ្នំពេញៈ សម្ដចធិបតី ប្រកាសស្វាគមន៍ចំពោះអ្នកនយោបាយទាំងអស់ ដែលមានបំណងចូលមកបង្រួបបង្រួមពិតប្រាកដប្រកបដោយវប្បធម៌សន្ទនា ភាពស្មោះត្រង់ និងការឯកភាពជាតិ ដើម្បីបើកកិច្ចសន្ទនា និងរួមគ្នាដោះស្រាយបញ្ហា សម្រាប់ផលប្រយោន៍ជាតិ និងប្រជាជន។ការប្រកាសរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នេះធ្វើឡើងក្នុងឱកាសអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុត ក្នុងពិធីសំណេះសំណាលជាមួយអាចារ្យ អាចារិនីជាង ១ពាន់នាក់ នៅទូទាំងប្រទេស លើកទី១១ នៅវិទ្យាស្ថានជាតិអប់រំ នៅព្រឹកថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៦នេះ។

សម្ដេចធិបតី គូសបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា មិនបិទទ្វារទេ សម្រាប់អ្នកដែលមានចេតនា និងឆន្ទៈពិតប្រាកដ ចង់ធ្វើការជាមួយរាជរដ្ឋាភិបាល ឬគណបក្សប្រជាជនកម្ពុជាក្នុងនាមជាដៃគូជាតិខ្មែតែមួយ ដើម្បីបម្រើបុព្វហេតុជាតិ ។ សម្ដេចធិបតី បញ្ជាក់បន្ថែមថា គណបក្សនយោបាយទាំង៣៥ ដែលជាដៃគូ រាល់របាយការណ៍ដែលសរសេរផ្ញើមកសម្ដេច មិនមែនសរសេរលើកជើងរដ្ឋាភិបាលទេ គឺគាត់សរសេរអំពីចំណុចខ្សោយទាំងអស់ ក្នុងវិស័យនានា ដើម្បីយកធាតុផ្សំចូល និងប្រគល់ទៅឱ្យក្រសួងស្ថាប័នពាក់ព័ន្ធធ្វើតាមដែលអាចធ្វើទៅបាន។ នេះជា វប្បធម៌ នៃការសន្ទនាដោយស្មោះត្រង់។ ហើយគណបក្សនយោបាយត្រូវបានបង្កើតឡើងមកមិនមែន ដើម្បីហែកហួរគ្នាទេ តែគឺដើម្បីរួបរួមគ្នាធ្វើការ តំណាងប្រជាពលរដ្ឋដែលមានទស្សនៈរៀងៗខ្លួន។

លោក«សម្ដេចធិបតីបានជួបជាមួយអ្នកវិភាគសង្គម អ្នកនយោបាយជើងចាស់ម្នាក់ ហើយអ្នកនយោបាយសួរសម្ដេចថា មានបញ្ញវន្តទាំងនៅក្នុងប្រទេស និងនៅក្រៅប្រទេសច្រើន ដែលមិននៅក្នុងជួររាជរដ្ឋាភិបាលទេ ហើយគេចង់ជួយជាគំនិត យោបល់ ទៅលើប្រធានបទមួយចំនួនដែលគេចាប់អារម្មណ៍ តើសម្ដេចទទួលឬអត់? សម្ដេចឆ្លើយតបថា ខ្ញុំថាខ្ញុំមិនដែលអត់ទទួលទេ! បើមានហេតុផលត្រឹមត្រូវ កុំតែជេរយកៗ គឺអត់ស្ដាប់ទេ។ បើវិភាគច្បាស់លាស់ ផ្អែកលើមូលដ្ឋាន អត់ចាំបាច់ស្របទេ ហើយខ្ញុំចង់បាននូវចំណុចខ្វះខាតដើម្បីពង្រឹង ល្អជាចំណុចស្រប, ចំណុចស្របខ្ញុំដឹងហើយ គោលនយោបាយខ្ញុំដាក់ ខ្ញុំដឹង, ប៉ុន្ដែខ្ញុំចង់បានការវាយតម្លៃមួយ ហើយស្វាគមន៍ទាំងអស់»។

សម្ដេចធិបតី បានចាត់ទុកសកម្មភាពជេ និងជាន់បន្លិចរបស់ក្រុមអ្នកនយោបាយក្រៅស្រុកមួយក្ដាប់តូច គឺមានផ្នត់គំនិតចង្អៀតចង្អល់ គ្មានផ្នត់គំនិតបង្រួបបង្រួមជាតិនោះទេ។

សម្ដេចផ្ញើសារទៅក្រុមប្រឆាំងមួយក្ដាប់តូចនោះឱ្យធ្វើនយោបាយដោយឆន្ទៈពិតប្រាកដ កុំងាកជេៗ បើជួបអត់ជេ បើជេអត់ជួប»។

សម្ដេចធិបតី បន្ដថា ការអប់រំ ការបើកចិត្ត ការទទួលយក និងការគោរពគ្នាទៅវិញទៅមក គឺជាកិច្ចការសំខាន់ មិនថានាយករដ្ឋមន្រ្ដី ជាមួយនឹងអ្នកស្រាវជ្រាវធម្មតា គឺត្រូវតែបើកចំហផងដែរ៕

COUNTACT US
Email : campost2022@gmail.com
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖ 017 32 36 36
អាសយដ្ឋាន ៖ ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
FOLLOW US
                     
        

Copyright @ 2017-2024, Campost.asia, campost2022@gmail.com