ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
សម្ដេចធិបតី៖ តួនាទីលោកស្រី កឹម មនោវិទ្យា ជាប្រេសិតពិសេស ដើម្បីធ្វើការទំនាក់ទំនងអន្ដរជាតិ និងដោះស្រាយបញ្ហាព្រំដែន
ថ្ងៃទី ៖ 19-08-2026, ដោយ​​ Dara007 , 43 Views
                     
ភ្នំពេញៈ សម្ដេចធិបតី ថ្លែងថា តួនាទីរបស់លោកស្រី កឹម មនោវិទ្យា ជាប្រេសិតពិសេស ដើម្បីធ្វើការទំនាក់ទំនងអន្ដរជាតិ និងដោះស្រាយបញ្ហាព្រំដែន សម្រាប់កសាងជាតិ និងប្រជាជន។

ថ្លែងក្នុងឱកាសអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុត ក្នុងពិធីសំណេះសំណាលជាមួយអាចារ្យ អាចារិនីជាង ១ពាន់នាក់ នៅទូទាំងប្រទេស លើកទី១១ នៅវិទ្យាស្ថានជាតិអប់រំ នៅព្រឹកថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៦នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា មានប្រសាសន៍ថា ការតែងតាំងលោកស្រី កឹម មនោវិទ្យា ជាប្រេសិតពិសេស ព្រោះគាត់មានសមត្ថភាព និងមានទំនាក់ទំនងក្រៅប្រទេសច្រើន ហើយចង់ជួយរាជរដ្ឋាភិបាល ទាក់ទាញអ្នកវិនិយោគ និងដោះស្រាយបញ្ហាព្រំដែន។

សម្ដេចធិបតី គូសបញ្ជាក់ថា លោកស្រី កឹម មនោវិទ្យា គាត់បានយកសមត្ថភាពរបស់គាត់បម្រើប្រជាពលរដ្ឋ និងជាតិ ដើម្បីជៀសជាងការស្រែជេរអត់ប្រយោជន៍ និងបំផ្លាញកិត្ដិយសជាតិខ្លួនឯង។

សម្ដេចធិបតីអះអាងថា កម្ពុជាកំពុងមានបញ្ហាព្រំដែន ពិតណាស់ត្រូវតែបន្ដដោះ និងរក្សាលំនឹងជីវិតប្រជាជន ពង្រឹងជាតិលើគ្រប់វិស័យឱ្យខ្លាំង រួមទាំងសីលធម៌ គុណធម៌ ដើម្បីការពារជាតិ និងការពារធិបតេយ្យទឹកដី។

សម្ដេចធិបតៅថ្លែងដូច្នេះ«កូនស្រីឯកឧត្តមកឹម សុខា ដែលគាត់នៅបក្សផ្សេង និងមាននិន្នាការផ្សេង ឥឡូវចូលមកធ្វើជាប្រេសិតពិសេសរបស់ខ្ញុំ ដែលសម្ដេចមិនបានតែងតាំងជារដ្ឋមន្រ្ដីក្នុងជួររាជរដ្ឋាភិបាល ប៉ុន្ដែជាប្រេសិតពិសេសដែលមានទីបមួយមានទម្ងន់ទៅធ្វើការជាមួយគេនៅក្រៅប្រទេស គាត់ចង់ជួយការងារទាក់ទាញអ្នកវិនិយោគ បូកជាមួយរឿងព្រំដែន ព្រោះគាត់មានសមត្ថភាព និងមានទំនាក់ទំនងក្រៅប្រទេសច្រើន។»

ជាមួយគ្នានេះ សម្ដចធិបតី បានប្រកាសស្វាគមន៍ចំពោះអ្នកនយោបាយទាំងអស់ ដែលមានបំណងចូលមកបង្រួបបង្រួមពិតប្រាកដប្រកបដោយវប្បធម៌សន្ទនា ភាពស្មោះត្រង់ និងការឯកភាពជាតិ ដើម្បីបើកកិច្ចសន្ទនា និងរួមគ្នាដោះស្រាយបញ្ហា សម្រាប់ផលប្រយោន៍ជាតិ និងប្រជាជន។ ជាមួយគ្នា សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ក៏បានកើតសរសើរលោកស្រី កឹម មនោវិទ្យា ពិតជាធនធានមនុស្សដ៏ល្អសម្រាប់ជាតិ ក្នុងឱកាស លោក កឹម សុខា និងកូនស្រីមកសួរសុខទុក្ខសម្ដេចតេជោផងដែរ។

ក្នុងឱកាសទទួលជួបជជែកគ្នាជាមួយលោកជំទាវ កឹម មនោវិទ្យា សម្ដេចធិបតីក៏បានបញ្ជាក់ថា ក្នុងនាមជាអ្នកនយោបាយជំនាន់ថ្មីដូចគ្នា គឺមានកិច្ចការមួយចំនួនដែលយើងអាចរួមសហការគ្នាធ្វើ ដើម្បីឧត្តមប្រយោជន៍របស់ប្រទេសជាតិយើង ជាពិសេសនៅលើឆាកអន្តរជាតិ។

សូមបញ្ជាក់ថា កាលពីថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៦ ព្រះមហាក្សត្រ បានចេញព្រះរាជក្រឹត្យ ត្រាស់បង្គាប់តែងតាំង និងផ្តល់ឋានៈជូនលោកជំទាវ កឹម មនោវិទ្យា ជាប្រេសិតពិសេសរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា មានឋានៈស្មើរដ្ឋមន្រ្តី៕

COUNTACT US
Email : campost2022@gmail.com
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖ 017 32 36 36
អាសយដ្ឋាន ៖ ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
FOLLOW US
                     
        

Copyright @ 2017-2024, Campost.asia, campost2022@gmail.com