ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
សម្តេចធិបតី៖ ឪពុកម្តាយបញ្ជូនកូនៗទៅសិក្សា ដូចជាការវិនិយោគ
ថ្ងៃទី ៖ 02-07-2026, ដោយ​​ Dara007 , 43 Views
                     
ភ្នំពេញៈ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ការដែលឪពុកម្តាយ ឬអាណាព្យាបាល បញ្ជូនកូនៗទៅសិក្សានៅសាលារៀន គឺប្រៀបបានដូចជាការវិនិយោគមួយ ដើម្បីបង្កើនធនធាន និងសមត្ថភាពនៅក្នុងគ្រួសារ។

ក្នុងឱកាសអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីអបអរសាទរខួប៣០ឆ្នាំរបស់អង្គការដើម្បីភាពញញឹមនៃកុមារ ហៅកាត់ថា PSE និងប្រគល់សញ្ញាបត្រជូនដល់សិស្ស-និស្សិតជ័យលាភីចំនួន ៥០០នាក់ នៅថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២៦ សម្តេចធិបតី បានគូសបញ្ជាក់ពីតួនាទីដ៏សំខាន់របស់គ្រួសារក្នុងការគាំទ្រការអប់រំរបស់កុមារ និងយុវជន។

សម្តេចធិបតី បន្ថែមថា ប្រសិនបើគ្មានការផ្តល់ឱកាស និងការលះបង់ពីឪពុកម្តាយក្នុងការបញ្ជូនកូនទៅរៀនទេ នោះកុមារនឹងជួបការលំបាកក្នុងការទទួលបានចំណេះដឹង និងអភិវឌ្ឍសមត្ថភាព។ ទោះបីគ្រួសារមួយចំនួនមានជីវភាពប្រឈម ក៏នៅតែខិតខំលះបង់ ដើម្បីផ្តល់ឱកាសឱ្យកូនៗបានសិក្សា និងផ្តោតលើការរៀនសូត្រ។ សម្តេចធិបតី បានបញ្ជាក់ថា មិនថាគ្រួសារមានជីវភាពធូរធារ មធ្យម ឬក្រីក្រ ក៏គ្រួសារនៅតែមានតួនាទីសំខាន់ក្នុងការបង្កើតបរិយាកាសល្អ លើកទឹកចិត្ត និងគាំទ្រដល់ការសិក្សារបស់កូនៗ។

សម្តេចធិបតី បានអំពាវនាវដល់ឪពុកម្តាយ និងអាណាព្យាបាល បន្តផ្តល់ឱកាស និងជួយអប់រំកូនៗនៅក្នុងផ្ទះបន្ថែមទៀត ព្រោះការអប់រំមិនមែនមានតែនៅក្នុងសាលារៀនប៉ុណ្ណោះទេ ប៉ុន្តែត្រូវរួមបញ្ចូលទាំងការអប់រំនៅក្នុងគ្រួសារ និងសហគមន៍ផងដែរ។ សម្តេចធិបតី បានសង្កត់ធ្ងន់ថា ប្រសិនបើសិស្សានុសិស្សខិតខំរៀននៅសាលា ប៉ុន្តែនៅផ្ទះមិនទទួលបានការលើកទឹកចិត្ត ឬមិនមានការផ្តល់តម្លៃចំពោះការសិក្សា នោះអាចធ្វើឱ្យពួកគេប្រឈមនឹងការបោះបង់ការសិក្សា។

សម្តេចធិបតី មានប្រសាសន៍ថា ការចំណាយលើការសិក្សារបស់កូន គឺជាការវិនិយោគរយៈពេលវែង ដែលជួយឱ្យកូនមានសមត្ថភាព ឯករាជ្យក្នុងជីវិត អាចជួយខ្លួនឯង និងជួយគ្រួសារនាពេលអនាគត៕

COUNTACT US
Email : campost2022@gmail.com
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖ 017 32 36 36
អាសយដ្ឋាន ៖ ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
FOLLOW US
                     
        

Copyright @ 2017-2024, Campost.asia, campost2022@gmail.com