សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា បាល់មូលពិតមែនព្រោះប្រទេសនៅតំបន់អាមេរិកខាងត្បូងនិងនៅអាហ្រ្វិកខាងជើងបានបណ្តេញប្រទេសនៅតំបន់អឺរ៉ុបដែលធ្លាប់ខ្លាំងខាងបាល់ទាត់ទៅផ្ទះវិញអស់ពីរក្រុមហើយដែលធ្វើ ឲ្យអ្នកលេងភ្នាល់បាល់ចាញ់ចង់ឡប់។
សម្ដេចតេជោ គូសបញ្ជាក់ថា រដូវបាល់ទាត់ពិភពលោកឆ្នាំ២០២៦នេះ មនុស្សធ្វើការពេលព្រឹកមិនសូវសកម្មព្រោះងងុយផងនិងមើលបាល់ទាត់ផង ព្រោះគេទាត់ក្រោយម៉ោង១២យប់រហូតម៉ោង១០ព្រឹក។
ទន្ទឹមនឹងនេះ សម្ដេចតេជោ សូមបងប្អូនអ្នកបើកយានយន្តគ្រប់ប្រភេទប្រុងប្រយ័ត្នពេលបើកបរ។ បើងងុយកុំបើកបរនាំគ្រោះថ្នាក់៕