ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
កម្ពុជា តួកគីយ៉េ​ ពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគី​ សេដ្ឋកិច្ច វិនិយោគ​ និង​ ពាណិជ្ជកម្ម, សន្តិសុខ និងការពារជាតិ,​ អប់រំ​,​ ទេសចរណ៍​ និង​បរិស្ថាន​
ថ្ងៃទី ៖ 22-06-2026, ដោយ​​ Dara007 , 37 Views
                     
ភ្នំពេញៈ កម្ពុជា តួកគីយ៉េថ្មី​ ពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគី​ សេដ្ឋកិច្ច វិនិយោគ​ និង​ ពាណិជ្ជកម្ម, សន្តិសុខ និងការពារជាតិ,​ អប់រំ​,​ ទេសចរណ៍​ និង​បរិស្ថាន​ ដើម្បីផ្ដល់ប្រយោជន៍ដល់ប្រជាពលរដ្ឋ និងសង្គមរវាងប្រទេសទាំងពីរ។ ការពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគី​នេះ ធ្វើក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោក Mesut Özcan ឯកអគ្គរដ្ឋទូតថ្មី នៃសាធារណរដ្ឋតួកគីយ៉េប្រចាំព្រះរាជាណាចក្រកម្ពុជា និងគណៈប្រតិភូ នាព្រឹកថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៦។

លោកបានវាយតម្លៃខ្ពស់ចំពោះភាពរីកចម្រើននៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការក៏ល្អរវាងប្រទេសទាំងពីរ នាពេលកន្លងមក ព្រមទាំងបានថ្លែងអំណរគុណដល់រាជរដ្ឋាភិបាល ក៏ដូចជាក្រសួងស្ថាប័នពាក់ព័ន្ធរបស់កម្ពុជា ដែលបានផ្ដល់នូវការគាំទ្រ និងកិច្ចសហប្រតិបត្តិការដ៏ល្អ រវាងតួកគីយ៉េ និង​ កម្ពុជា។

ក្នុងន័យនេះ, លោកបានបង្ហាញនូវការប្ដេជ្ញាចិត្តក្នុងការបន្តជំរុញ, ពង្រឹង និងពង្រីក​ ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគី ឱ្យកាន់តែរីកចម្រើន,​ ស៊ីជម្រៅ​ និង​ ទូលំទូលាយ បន្ថែមទៀតលើវិស័យជាច្រើន ក្នុងអាណត្តិការទូតរបស់ឯកឧត្តមនៅកម្ពុជា។ ជាការឆ្លើយតប, សម្ដេចធិបតី បានសម្ដែងនូវការអបអរសាទរចំពោះលោក ដែលត្រូវបានតែងតាំងជាឯកអគ្គរដ្ឋទូតតួកគីយ៉េថ្មីប្រចាំកម្ពុជា និង​ បានសម្ដែងនូវសេចក្ដីសោមនស្សរីករាយ និងពេញចិត្តចំពោះភាពរីកចម្រើននៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគី ក៏ដូចជាភាពជាដៃគូរកម្ពុជា-តួកគីយ៉េ។

សម្ដេចធិបតីមានជំនឿជឿជាក់យ៉ាងមុតមាំថា ក្រោមអាណត្តិការទូតរបស់ឯកឧត្តម, ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរនឹងកាន់តែរឹងមាំ,​ ស៊ីជម្រៅ និង រីកចម្រើនបន្ថែមទៀត។

សម្ដេចធិបតី និងលោកឯកអគ្គរដ្ឋទូតតួកគីយ៉េ ក៏បានពិភាក្សាគ្នាក្នុងការបន្តពង្រឹង និង​ ពង្រីក កិច្ចសហប្រតិបត្តិការទ្វេភាគី​ ឱ្យកាន់តែរីកចម្រើនបន្ថែមទៀតលើវិស័យសំខាន់ រួមមាន៖ សេដ្ឋកិច្ច វិនិយោគ​ និង​ ពាណិជ្ជកម្ម, សន្តិសុខ និងការពារជាតិ,​ អប់រំ​,​ ទេសចរណ៍​ និង​បរិស្ថាន​ ជាដើម។

មុននឹងបញ្ចប់, សម្ដេចធិបតី បានលើកទឹកចិត្តឱ្យឯកឧត្តមឯកអគ្គរដ្ឋទូត បន្តផ្សារភ្ជាប់ទំនាក់ទំនងជាមួយក្រសួងស្ថាប័នពាក់ព័ន្ធកម្ពុជា ដើម្បីជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរឱ្យកាន់តែទូលំទូលាយ និង​ ស៊ីជម្រៅបន្ថែមទៀត៕

COUNTACT US
Email : campost2022@gmail.com
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖ 017 32 36 36
អាសយដ្ឋាន ៖ ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
FOLLOW US
                     
        

Copyright @ 2017-2024, Campost.asia, campost2022@gmail.com