ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
សម្តេច ទៀ បាញ់ ៖ ការរិះគន់ចំពោះ ដំណើរទៅវៀតណាមរបស់សម្តេចតេជោ ហ៊ុន សែន ថាជាការឈ្លានពានរបស់វៀតណាមលើកម្ពុជានោះ គឺជារឿងញុះញង់
ថ្ងៃទី ៖ 20-06-2026, ដោយ​​ Dara007 , 45 Views
                     
សម្តេច ទៀ បាញ់ ថ្លែងថា ការរិះគន់ចំពោះ ដំណើរទៅវៀតណាមរបស់សម្តេចតេជោ ហ៊ុន សែន ថាជាការឈ្លានពានរបស់វៀតណាមលើកម្ពុជានោះ គឺជារឿងញុះញង់ ខណៈដែលសច្ចភាពប្រវត្តិសាស្ត្រ នៅតែជាសច្ចភាព។

នុងពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៤៩ទិវានៃការចងចាំដំណើរឆ្ពោះទៅការផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត និងខួបលើកទី៤៩ថ្ងៃបង្កើតកងកម្លាំងប្រដាប់អាវុធសាមគ្គីសង្រ្គោះជាតិកម្ពុជា នាព្រឹកថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៦ សម្តេចពិជ័យសេនា ទៀ បាញ់ បានឃើញនូវអ្នកអគតិមួយចំនួនបានលើកឡើង ខុសឆ្ងាយណាស់ ជាពិសេសគឺការញុះញង់បំបែកបំបាក់សាមគ្គីភាពកម្ពុជានិងវៀតណាម គេចាត់ទុកថា ដំណើរសម្តេចតេជោ ទៅវៀតណាមនេះ គឺថាទៅហើយគ្មានលទ្ធភាពអីមកទៀតទេ ដោយសារវៀតណាមបានរៀបចំហើយ ចូលឈ្លានពាន ចូលមកលើកបន្តុក (អ្នកដឹកនាំ) ចេះតែពួយទៅ។ តែយ៉ាងណាក៏ដោយនេះជាការញុះញង់»។

សម្តេចពិជ័យសេនា ទៀ បាញ់ បានបន្តថា «អ្នកនិយាយវាម្យ៉ាងហើយ តែខ្ញុំឆ្ងល់មានអ្នកមួយចំនួនវាជឿនេះ វាខំផ្សាយទៅទៀត។ អ្នកមួយចំនួននិយាយពិបាកស្តាប់តែម្តង បានជាយើងអះអាងឲ្យបានច្បាស់ថា សច្ចភាពប្រវត្តិសាស្ត្រ នៅតែជាសច្ចភាព។ អ្នកឯងចង់មួលបង្កាច់បបែបណា ក៏មិនអាចទៅរួចដែរ»។

សម្តេចពិជ័យសេនា ទៀ បាញ់ ក៏បានលើកឡើងថា សច្ចភាពប្រវត្តិសាស្ត្រ មនុស្សម្នាបានដឹងហើយរឿងនេះ ជាពិសេសចលនាសហភាពសហព័ន្ធយុវជនកម្ពុជា ជួយផ្សាយបានច្រើន។ អ្នកនិយាយមិនពិត បានបរាជ័យហើយ និងបើនិយាយមួយបែបទៀត អ្នកគ្មានដីនៅ ឬអ្នករស់នៅស្រុកគេ គិតតែនិយាយផ្តេសផ្តាស សូមស្លាប់នៅស្រុកគេចុះ ខណៈកម្ពុជាធ្វើបានកម្រិតនេះហើយ គេនៅតែប្រឆាំង។

សម្តេចពិជ័យសេនា ទៀ បាញ់ បានបន្ថែមថា គុណូបការៈរបស់កងទ័ពវៀតណាម និងសម្តេចតេជោ ហ៊ុន សែន ដែលបានបូជាសាច់ស្រស់ឈាមស្រស់ រហូតរំដោះប្រទេសពីរបបខ្មែរក្រហម និងកសាងប្រទេសពីបាតដៃទទេ រហូតមានអ្វីគ្រប់យ៉ាង តែបែរជាអ្នកប្រឆាំងថា ការដឹកនាំសព្វថ្ងៃនេះប្រជាពលរដ្ឋចេះតែក្រទៅវិញ៕

COUNTACT US
Email : campost2022@gmail.com
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖ 017 32 36 36
អាសយដ្ឋាន ៖ ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
FOLLOW US
                     
        

Copyright @ 2017-2024, Campost.asia, campost2022@gmail.com