ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
ប្រមុខរដ្ឋស្ដីទី ៖ កម្ពុជា-ឥណ្ឌួណេស៊ី បង្កើនទំហំពាណិជ្ជកម្មបន្ថែមទៀត
ថ្ងៃទី ៖ 18-06-2026, ដោយ​​ Dara007 , 28 Views
                     
ភ្នំពេញៈ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានជំរុញឱ្យរាជរដ្ឋាភិបាលកម្ពុជា និងឥណ្ឌូណេស៊ី បង្កើនទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរបន្ថែមទៀត ។

លោក ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភាកម្ពុជាបានឱ្យដឹងក្រោយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនៃព្រះរាជាណាចក្រកម្ពុជា អនុញ្ញាតឱ្យលោក ហេណុក ពូរ៉ារ៉ូ សមាជិកព្រឹទ្ធសភា នៃសាធារណរដ្ឋឥណ្ឌូណេស៊ី និងជាអនុប្រធានទី៣ នៃគណៈកម្មការសហប្រតិបត្តិការសភា ចូលជួបសម្តែងការគួរសម នៅថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៦ថា ក្នុងប្រវត្តិសាស្រ្តរវាងកម្ពុជា-ឥណ្ឌូណេស៊ី គឺមានទំនាក់ទំនងយ៉ាងល្អ និងរឹងមាំជាមួយគ្នា ហើយនាពេលបច្ចុប្បន្ននេះ ក៏ទំនាក់ទំនងរវាងប្រទេសទាំងពីរ នៅតែបន្តល្អនិងស៊ីជម្រៅជាមួយគ្នាដដែល ។

សម្តេចតេជោក៏បានលើកឡើងដែរ អំពីទំនាក់ទំនងនៅក្នុងផ្នែកពាណិជ្ជកម្ម សេដ្ឋកិច្ច និងការវិនិយោគដែលសម្តេចជំរុញឱ្យរដ្ឋាភិលបាលនៃប្រទេសទាំងពីរធ្វើ យ៉ាងណាជំរុញឱ្យទំនាក់ទំនងនេះ កាន់តែមានភាពបើកចំហរ និងអាចពង្រីកនូវពាណិជ្ជកម្មកាន់តែមានភាពកើនឡើងបន្ថែមទៀត” ។

សម្តេចតេជោ ក៏បានបង្ហាញការពេញចិត្តជាខ្លាំង ចំពោះទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរកើនឡើងជាលំដាប់ផងដែរ ។

ជាមួយគ្នានេះ សម្តេចតេជោក៏បានជំរុញឱ្យប្រទេសទាំងបង្កើនការហោះហើរត្រង់ជាមួយគ្នាឱ្យកាន់តែច្រើនឡើងថែមទៀត ដើម្បីជំរុញដល់វិស័យទេសចរណ៍ និងការផ្លាស់ប្តូរប្រជាជននិងប្រជាជនកាន់តែមានភាពមមាញឹកជាងមុន ។ ទន្ទឹមនឹងនោះផងដែរ សម្តេចតេជោក៏បានចែករំលែកអំពីទស្សនៈទាននូវការបង្កើតវេទិកាប្រធានព្រឹទ្ធសភាអាស៊ីអាគ្នេយ៍ដែលជាគំនិតផ្តួចផ្តើមរបស់សម្តេចតេជោ និងប្រធានព្រឹទ្ធសភាឥណ្ឌូណេស៊ីផងដែរ ៕

COUNTACT US
Email : campost2022@gmail.com
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖ 017 32 36 36
អាសយដ្ឋាន ៖ ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
FOLLOW US
                     
        

Copyright @ 2017-2024, Campost.asia, campost2022@gmail.com