ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
ជនជាតិថៃ និងឥណ្ឌូនេស៊ី ៦៣នាក់ ឃាត់ខ្លួន ពាក់ព័ន្ធការប្រព្រឹត្ដបទល្មើស Online Scams
ថ្ងៃទី ៖ 15-06-2026, ដោយ​​ Dara007 , 11 Views
                     
បន្ទាយមានជ័យៈ កម្លាំងគណៈបញ្ជាការឯកភាព ខេត្តបន្ទាយមានជ័យ នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៦នេះ បានបន្តប្រតិបត្តិការចុះត្រួតពិនិត្យ២ទីតាំង នៅក្នុងភូមិសាស្ដ្រ ក្រុងប៉ោយប៉ែត ខេត្ដបន្ទាយមានជ័យ ដោយរកឃើញសម្ភារមួយចំនួន ពាក់ព័ន្ធការប្រព្រឹត្ដបទល្មើស Online Scams ហើយឃាត់ខ្លួនជនបរទេស៦៣នាក់ ក្នុងនោះ មានជនជាតិថៃ និងឥណ្ឌូនេស៊ី។

ប្រតិបត្ដិការនេះ ធ្វើឡើងក្រោមការបញ្ជា និងដឹកនាំផ្ទាល់ពីលោក អ៊ុំ រាត្រី ប្រធានគណៈបញ្ជាការឯកភាពខេត្ត និងសម្របសម្រួលនីតិវិធីពីលោក កើត វណ្ណារ៉េត ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តបន្ទាយមានជ័យ។

តាមរបាយការណ៍របស់រដ្ឋបាលខេត្ត បានឲ្យដឹងថា នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៦ លោក អ៊ុំ រាត្រី បានដឹកនាំក្រុមការងារចម្រុះ ដោយមានការសម្របសម្រួលនីតិវិធីពីលោក ទេព ឃុនឆ័យ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្ត បានចុះត្រួតពិនិត្យទីតាំងចំនួន២កន្លែង ស្ថិតនៅភូមិសាមគ្គីមានជ័យ សង្កាត់អូជ្រៅ ក្រុងប៉ោយប៉ែត រកឃើញជនបរទេស៦៣នាក់ ស្រី២២នាក់ ២សញ្ជាតិ ថៃ៥១នាក់ស្រី២១នាក់ និងឥណ្ឌូនេស៊ី១២នាក់ស្រី១នាក់ ដូចខាងក្រោម៖

-ទីតាំងទី១ (លី ឡុង) អគារកម្ពស់៤ជាន់ ៤៣បន្ទប់ រកឃើញសម្ភារៈសង្ស័យមួយចំនួន បានដកហូតរក្សាទុកនៅស្នងការដ្ឋាននគរបាលខេត្ត និងរកឃើញជនជាតិថៃ ចំនួន៥១នាក់ ស្រី២១នាក់ បញ្ជូនទៅមណ្ឌលកងវ៉ាខេត្ត ៤៩នាក់ ស្រី១៩នាក់ និងបញ្ជូនទៅអធិការដ្ឋាននគរបាលក្រុង២នាក់ស្រី និងបិទទិតាំងជាបណ្ដោះអាសន្ន។

-ទីតាំងទី២ (ធ ចាន់ធា) ផ្ទះកម្ពស់២ជាន់ ២៣បន្ទប់ រកឃើញសម្ភារសង្ស័យមួយចំនួន បានដកហូតរក្សាទុកនៅស្នងការដ្ឋាននគរបាលខេត្ត និងរកឃើញជនជាតិ ឥណ្ឌូនេស៊ី១២នាក់ស្រី១នាក់ បញ្ជូនទៅមណ្ឌលកងវ៉ាខេត្ត និងបិទទិតាំងជាបណ្ដោះអាសន្ន៕

COUNTACT US
Email : campost2022@gmail.com
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖ 017 32 36 36
អាសយដ្ឋាន ៖ ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
FOLLOW US
                     
        

Copyright @ 2017-2024, Campost.asia, campost2022@gmail.com