ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
តុលាការ សម្រេចចោទប្រកាន់ជនសង្ស័យ៤ នាក់ នាំចូលសាច់បង្កកពីប្រទេសថៃ
ថ្ងៃទី ៖ 15-06-2026, ដោយ​​ Dara007 , 12 Views
                     
ភ្នំពេញៈ អ្នកនាំពាក្យនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចចោទប្រកាន់ជាផ្លូវការលើជនសង្ស័យ៤នាក់ ដែលនាំចូលសាច់បង្កកពីប្រទេសថៃ ដោយពុំមានការអនុញ្ញាត និងមិនបានបង់ពន្ធត្រឹមត្រូវ។

យោងតាមសេចក្តីប្រកាសព័ត៌មាន ចំនួន២ នៅថ្ងៃទៅ១៥ ខែមិថុនា ឆ្នាំ២០២៦ បានឲ្យដឹងថា ជនសង្ស័យចំនួន ៣នាក់ រួមមាន៖ ១.ឈ្មោះ ភុត ប៊ុនហម ភេទ ប្រុស អាយុ៤៦ឆ្នាំ ២.ឈ្មោះ ហម ម៉ារ៉ាណែត ភេទស្រី អាយុ២៣ឆ្នាំ និង៣.ឈ្មោះ ញិន គឹមសួរ ភេទស្រី អាយុ ៣៩ឆ្នាំ។

ពួកគេទាំង៣នាក់ ត្រូវបានកម្លាំងសមត្ថកិច្ចឃាត់ខ្លួន ពេលប្រតិបត្តិការចុះឆែកឃ្លាំងនៅសង្កាត់គោករការ ខណ្ឌព្រែកព្នៅ កាលពីថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៦។

ដោយឡែកជនសង្ស័យម្នាក់ទៀត ឈ្មោះ អ៊ុក សុក្របញ្ញារិទ្ធ ភេទប្រុស អាយុ៤៣ឆ្នាំ ត្រូវបានកម្លាំងសមត្ថកិច្ចឃាត់ខ្លួនពេលចុះប្រតិបត្តិការឆែកឆេរឃ្លាំងនៅសង្កាត់ស្វាយប៉ាក ខណ្ឌឬស្សីកែវ។

ចំណែកឯបក្ខពួក ដែលពាក់ព័ន្ធនឹងករណីខាងលើនេះ សមត្ថកិច្ចបាននឹងកំពុងស្រាវជ្រាវបន្ត។ តំណាងអយ្យការបានសម្រេចចោទប្រកាន់លើជនសង្ស័យ និងបក្ខពួក ពីបទ «ការធ្វើពាណិជ្ជកម្មនូវផលិតផលម្ហូបអាហារដែលមានសភាពប្រែប្រួលខូចគុណភាព ឬមានជាតិពុល ឬផលិតផលមិនស្របនឹងលក្ខណៈវិនិច្ឆ័យគុណភាពផ្នែកអតិសុខុមជីវសាស្ត្រ ឬអនាម័យ បទក្លែងបន្លំដើមកំណើតទំនិញ» និងបទ «ការនាំចូលទំនិញដោយគ្មានការអនុញ្ញាត»៕

COUNTACT US
Email : campost2022@gmail.com
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖ 017 32 36 36
អាសយដ្ឋាន ៖ ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
FOLLOW US
                     
        

Copyright @ 2017-2024, Campost.asia, campost2022@gmail.com