ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
ឃាត់ខ្លួនជនសង្ស័យ ០១នាក់ និងគ្រឿងញៀនជាង ១គីឡូ
ថ្ងៃទី ៖ 24-05-2026, ដោយ​​ Dara007 , 45 Views
                     
ភ្នំពេញៈ ឃាត់ខ្លួនជនសង្ស័យ ០១នាក់ និងគ្រឿងញៀនជាង ១គីឡូ កសាងសុំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីធ្វើការផ្តន្ទាទោសតាមច្បាប់។

កម្លាំងជំនាញការិយាល័យ ប្រឆាំងបទល្មើសគ្រឿងញៀន កងរាជអាវុធហត្ថរាជធានីភ្នំពេញ សហការជាមួយ កម្លាំងមូលដ្ឋានអាវុធហត្ថខណ្ឌឬស្សីកែវ និងកម្លាំងមូលដ្ឋានអាវុធហត្ថខណ្ឌទួលគោក បានបើកការស្រាវជ្រាវអស់រយៈពេលជាច្រើនថ្ងៃមក នៅថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៦ បានឈានដល់ការឃាត់ខ្លួនជនសង្ស័យ០១នាក់ ឈ្មោះ ឌី គឹមលាង ភេទប្រុស អាយុ ២៩ឆ្នាំ នៅចំណុច ផ្លូវលំ ភូមិ ក្រោលគោ សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ពាក់ព័ន្ធករណី ជួញដូរ រក្សាទុកនូវសារធាតុញៀនដោយខុសច្បាប់។ 

វត្ថុតាងចាប់យកសរុបរួមមាន ៖ ក្រាមពណ៌ស២១កញ្ចប់ (ធំតូច) ទម្ងន់ ១២១១,៤០ក្រាម ស្មើនឹង ១គីឡូ ២ខាំ ១១.៤០ក្រាម , ជញ្ជីងសម្រាប់ថ្លឹងគ្រឿងញៀនចំនួន ០៣, ដបសម្រាប់ជក់គ្រឿងញៀន ចំនួន០១ រួមនឹងសម្ភារមួយចំនួនទៀត។

ជនសង្ស័យ រួមនឹងវត្ថុតាង ត្រូវបានកម្លាំងជំនាញការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀន នៃ កងរាជអាវុធហត្ថរាជធានីភ្នំពេញ កសាងសុំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីធ្វើការផ្តន្ទាទោសតាមច្បាប់៕

COUNTACT US
Email : campost2022@gmail.com
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖ 017 32 36 36
អាសយដ្ឋាន ៖ ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
FOLLOW US
                     
        

Copyright @ 2017-2024, Campost.asia, campost2022@gmail.com